ក្នុងអំឡុងពេលវិស្សមកាលរយៈពេល ៨ ថ្ងៃនៃបុណ្យជាតិនិងបុណ្យសែនព្រះខែរបស់ចិនទូទាំងប្រទេសចិនទទួលបានភ្ញៀវទេសចរក្នុងស្រុកឡើងដល់ចំនួន ៦៣៧ លាននាក់និងទទួលបានចំណូលវិស័យទេសចរណ៍ក្នុងស្រុកចំនួន ៤៦៦.៥៦ ពាន់លានយ័នចិនឬ ៦៨,៧២ ពាន់លានដុល្លារអាមេរិក ។
ប្រទេសចិនមានតំបន់ទេសចរណ៍ជាង ៥០០ កន្លែងក្នុងអំឡុងពេលវិស្សមកាលដែលមិនត្រូវការសំបុត្រក្នុងការចូលទស្សនា តំបន់ទេសចរណ៍នានាបានធ្វើសកម្មភាពបញ្ចុះតម្លៃសំបុត្រផ្សេងៗគ្នា បណ្តាខេត្តនិងទីក្រុងចំនួនជាង ២០ ដូចជាទីក្រុងសៀងហៃ ខេត្តជឺចាំង ខេត្តចាំងស៊ូ ខេត្តគុយជាវនិងខេត្តសានស៊ីជាដើម បានចេញប័ណ្ណបញ្ចុះតម្លៃទេសចរណ៍ ដើម្បីជួយឱ្យទីផ្សារទេសចរណ៍ក្នុងស្រុកចិនងើបឡើងវិញយ៉ាងឆាប់រហ័ស។
សមត្ថភាពនៃការចំណាយលើវិស័យទេសចរណ៍របស់ប្រជាជនចិនត្រូវកើនឡើងឱ្យគួរឱ្យកត់សម្គាល់ចំនួនភ្ញៀវទេសចរ កម្រិតចំណាយទេសចរណ៍ក្នុងអំឡុងពេលវិស្សមកាល ៨ ថ្ងៃបានឈានដល់កំពូលក្នុងឆ្នាំនេះ។
ទីផ្សារទេសចរណ៍ក្នុងស្រុករបស់ប្រទេសចិនបានងើបឡើងវិញជាបណ្តើរៗហើយឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ៕
អ្នកសារព័ត៌មាន Zhao Shan
បកប្រែដោយ លីហ្សា