រយៈពេល​”ផែនការ៥ឆ្នាំ​ទី​១៣​​” សេដ្ឋកិច្ច​ចិន​ឈាន​ចូល​ដំណាក់​កាល​អភិវឌ្ឍន៍​ប្រកបដោយ​គុណភាព​ខ្ពស់​

2020-10-10 18:20:59 |ប្រភព:CRI

ចាប់​ពីទំហំ​ប្រាក់​៧០ទ្រីលានយាន់​ប្រាក់​ចិន​ដល់១០០ទ្រី​លាន​យាន់​ប្រាក់​ចិន​ ក្នុងរយៈពេល​”ផែនការ៥ឆ្នាំ​ទី​១៣​​”  បរិមាណ​សរុបនៃសេដ្ឋកិច្ច​ចិន​កើន​​ឡើងជាបន្តបន្ទាប់​ ព្រមពេល​ជាមួយ​គ្នា​នេះ​ ការដែល​ប្រទេស​ចិន​ពង្រីក​ទីផ្សារក្នុងស្រុកបានពន្លឿនការ​បង្កើត​ រចនាសម្ព័ន្ធ​ផ្គត់​ផ្គង់​កាន់​តែ​សមហេតុផល​  សមត្ថភាពច្នៃប្រឌិតកំពុងត្រូវបាន​លើក​កម្ពស់ជាបន្តបន្ទាប់​ សេដ្ឋកិច្ច​ចិន​បាន​ឈានចូល​ដំណាក់​កាល​អភិវឌ្ឍន៍​ប្រកប​ដោយ​គុណភាព​ខ្ពស់​ ។

ទិន្នន័យ​ស្ថិតិបាន​បង្ហាញថា​ ចាប់​ពីឆ្នាំ​​២០១៦​ដល់​ឆ្នាំ​២០១៩​ ទំហំ​សេដ្ឋកិច្ច​ចិនបានកើន​ឡើង​បែប​លោតផ្លោះ​ក្នុងរយៈពេល​មួយ​ឆ្នាំ​ អត្រា​កំណើន​សេដ្ឋកិច្ច​គិត​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​បាន​កើន​ដល់​៦.៧%  ​ខ្ពស់​ជាង​កម្រិត​មធ្យម​នៃសេដ្ឋកិច្ច​ពិភពលោក៣.៩ភាគរយ​។ ជាមួយ​គ្នា​នេះដែរ​ អនុបាត​នៃសេដ្ឋកិច្ចចិនធៀបនឹងសេដ្ឋកិច្ចពិភពលោកក៏កំពុងបន្តកើនឡើងផងដែរ ឆ្នាំ​២០១៩​ ​​អត្រា​រួម​ចំណែក​របស់​សេដ្ឋកិច្ច​ចិនចំពោះ​សេដ្ឋកិច្ច​ពិភពលោក​បាន​លើស​ពី​៣២​%​ ​ផលិតផល​ក្នុង​ស្រុក​សរុប​សគិតជា​មនុស្ស​ម្នាក់ៗ​បាន​លើសពី១ម៉ឺន​ដុល្លារអាមេរិក៕

 

អ្នកបកប្រែ:Li Zhanjing