លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានផ្ញើសារលិខិតជូនចំពោះលោក Kim Jong-unប្រធានគណៈកម្មាធិការនៃមជ្ឈិមបក្សពលករកូរ៉េខាងជើងដើម្បីអបអរសាទរខួបទី៧៥ឆ្នាំនៃការបង្កើតគណបក្សពលករប្រទេសកូរ៉េខាងជើង ។
លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ប្រទេសចិននិងកូរ៉េខាងជើងជាប្រទេសជិតខាងដ៏មេត្រីភាពដែលមានទឹកដីតភ្ជាប់គ្នា និងជាប្រទេសសង្គមនិយមដែលដឹកនាំដោយបក្សកុម្មុយនិស្តដូចគ្នា។មិត្តភាពប្រពៃណីរវាងប្រទេសចិននិងកូរ៉េខាងជើងដែលបង្កើតឡើងនិងថែបំប៉មយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់ចាស់មានឫសគល់ស៊ីជម្រៅនិងកាន់តែមានភាពរឹងមាំបន្ទាប់ពីឆ្លងកាត់ពេលវេលាដ៏យូរដែលត្រូវថែរក្សាឱ្យបានគង់វង្ស។ប្រទេសចិនរីករាយរួមជាមួយមិត្តកូរ៉េខាងជើងដើម្បីគាំពារ ពង្រឹងនិងអភិវឌ្ឍឱ្យបានល្អនូវទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើងដើម្បីជំរុញឱ្យកិច្ចការសង្គមនិយមនៃប្រទេសទាំងពីរវិវឌ្ឍរីកចម្រើនទៅមុខដោយនឹងនរ ផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដ៏សកម្មនិងថ្មីៗសម្រាប់សន្តិភាព ស្ថិរភាព និងភាពរុងរឿងក្នុងតំបន់ផងដែរ។សូមជូនពរបក្សពលករកូរ៉េខាងជើងឱ្យរីកចម្រើនទៅមុខឥតឈប់ឈរ កិច្ចការសង្គមនិយមកូរ៉េខាងជើងមានភាពរុងរឿងថ្កុំថ្កើង!
អ្នកបកប្រែ:Ma Xiaoqing