ចិនដាក់ចេញ​គម្រោង​សម្រាប់​គាំទ្រក្រុង​សិនចិន​ដើម្បីជំរុញ​កំណែទម្រង់​និងបើកទូលាយ​លើចំណុច​ចាប់ផ្តើម​កាន់តែខ្ពស់​ ស្រទាប់​ជាន់ថ្នាក់​កាន់តែខ្ពស់​និងគោលដៅ​កាន់តែខ្ពស់​

2020-10-12 18:26:12 |ប្រភព:CRI

ពេលថ្មីៗ​កន្លងទៅនេះ ​ប្រទេសចិន​បានចេញផ្សាយ​《គម្រោងអនុវត្ត​នៅតំបន់​ពិសោធន៍​នៃកំណែទម្រង់​ចម្រុះស្តីពី​ការដែលក្រុង​សិនចិន​នាំមុខកសាង​តំបន់​គំរូ​នៃ​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈពិសេស​របស់ចិន​​ឆ្នាំ​២០២០-២០២៥​》គម្រោងនេះ​បានផ្តល់សិទ្ធិ​ស្វ័យភាព​កាន់តែច្រើន​ដល់ក្រុងសិនចិន​លើវិស័យ​សំខាន់ៗនិង​ដំណាក់កាល​គន្លឹះ​ គាំទ្រ​ក្រុងសិនចិន​ឱ្យជំរុញ​កំណែទម្រង់​និងបើកទូលាយ​លើចំណុច​ចាប់ផ្តើម​កាន់តែ​ខ្ពស់​ ស្រទាប់​ជាន់ថ្នាក់​កាន់តែខ្ពស់និង​គោលដៅ​កាន់តែខ្ពស់​ ក្នុងនោះ​រួមមាន​ការគាំទ្រ​សហគ្រាស​ក្រុងសិនចិន​​ចុះបញ្ជី​ក្នុងទីផ្សារ​មូលបត្រនិង​បើកសហគ្រាស​រួមទុននៅ​បរទេស ​និងការតាក់តែង​បញ្ជីវិធានការ​ពិសេស​សម្រាប់​ការពង្រីក​ការអនុញ្ញាតឱ្យ​ចូលទីផ្សារ​ក្រុងសិនចិន​ជាដើម ។

គម្រោងនេះ​បង្ហាញថា ​ត្រូវបំពេញ​បន្ថែមបរិយាកាស​ទីផ្សារប្រកប​ដោយ​យុត្តិធម៌​និង​បើកទូលាយ​ថែមមួយ​កម្រិតទៀត ​។ នៅលើ​មូលដ្ឋាន​បញ្ជីអវិជ្ជមាន​ខាង​ការអនុញ្ញាតឱ្យ​ចូលទីផ្សារ​ឯកភាព​របស់ចិន ​ការតាក់តែង​បញ្ជីវិធានការ​ពិសេសសម្រាប់​ការពង្រីក​ការអនុញ្ញាតឱ្យ​ចូលទីផ្សារ​ក្រុងសិនចិន​ និងបន្ធូរ​បន្ថយ​ការដាក់កំហិត​ក្នុង​ការអនុញ្ញាត​ឱ្យចូលទីផ្សារ​​វិស័យ​ថាមពល ​ទូរគមនាគមន៍ ​កិច្ចការ​សាធារណៈ ​​​គមនាគមន៍​និង​ដឹកជញ្ជូន​និងការអប់រំ​ជាដើម ។

 

អ្នកបកប្រែ:Sun Lingling