របាយការណ៍​បង្ហាញថា​ សភាពការណ៍ថ្មី​និងរូបមន្តថ្មី​នៃសេដ្ឋកិច្ច​ឌីជីថល​របស់ចិន​បង្ហាញនូវ​និន្នាការ​អភិវឌ្ឍន៍​លើ​៤វិស័យ​​

2020-10-13 17:09:23 |ប្រភព:CRI

នៅក្នុង​កិច្ចប្រជុំកំពូល​ស្តីពីការកសាង​ប្រទេសចិន​ឌីជីថលលើកទីបី​ដែលបើកសម័យ​ប្រជុំនៅ​ក្រុងហ៊្វូចូវ​ខេត្តហ៊្វូជាន ​របាយការណ៍​ស្តីពីទិដ្ឋភាព​ប្រើប្រាស់​ចំនួន១០០​នៃសេដ្ឋកិច្ច​ឌីជីថលដែល​ប្រកាសដោយ​គណៈកម្មាធិការជាតិ​កំណែទម្រង់​និងអភិវឌ្ឍន៍​ចិនបាន​បង្ហាញថា ​បច្ចុប្បន្ននេះ​ សេដ្ឋកិច្ចចិន​បាន​រីកចម្រើនបែប​បៃតងនិង​ឆាប់រហ័ស ​និង​បង្ហាញនូវ​សក្តានុពល​អភិវឌ្ឍន៍ដ៏​ធំសម្បើម ។

លោក ​Wu Hao ​អគ្គលេខាធិការរង​នៃគណៈកម្មាធិការ​នេះបាន​ថ្លែងថា ​បច្ចុប្បន្ននេះ ​សភាពការណ៍​ថ្មីនិងរូបមន្តថ្មីនៃ​សេដ្ឋកិច្ចឌីជីថល​របស់ចិនបាន​បង្ហាញនូវ​និន្នាការ​អភិវឌ្ឍន៍​លើ៤វិស័យ​​​គឺ ទីមួយ ​រូបមន្តថ្មីនៃ​សេវាកម្មអនឡាញ​បានរីកចម្រើន​យ៉ាងខ្លាំង​ ដែលជំរុញឱ្យ​ទីផ្សារ​ប្រើប្រាស់ថ្មី​មានកម្លាំង​រស់រវើក ។ ​ទីពីរ​ ឌីជីថល​ភាវូបនីយកម្ម​ពន្លឿន​ការផ្លាស់ប្តូរ​រូបមន្ត​អភិវឌ្ឍ​ ពង្រីកកម្លាំង​ចលករថ្មីខាង​សេដ្ឋកិច្ចពិត​ ។​ ទីបី ​សេដ្ឋកិច្ច​ឯកជនថ្មី​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ បាន​ត្រួសត្រាយនូវ​លំហថ្មីនៃ​ការប្រើប្រាស់​និងឱកាស​ការងារ ។ ​ទីបួន​ រូបមន្តថ្មីនៃ​សេដ្ឋកិច្ច​ចែករំលែក​បាន​រំលេចចេញ​ឥតឈប់ឈរ ​បង្កើតជា​វិធីថ្មីនៃ​ការផ្គត់ផ្គង់​ផ្នែកកត្តា​ផលិតកម្ម ។

 

អ្នកបកប្រែ:Sun Lingling