គ្រាប់វ៉ូណាតយាំងប៊ីនៃខេត្តយូណានបាននាំចេញទៅកាន់វៀតណាម

2020-10-14 09:46:52 |ប្រភព:yunnangateway

បច្ចុប្បន្ននេះ ខេត្តយូណានមានគ្រាប់វ៉ូណាតយាំងប៊ីចំនួន៤១៥តោនមានតម្លៃ៣៤២.៥ម៉ឺនដុល្លារអាមេរិកបាននាំចេញទៅកាន់ប្រទេសវៀតណាមដោយដឹកជញ្ជូនចំនួន ១៤លើក​។

គ្រាប់វ៉ូណាតយ៉ាងប៊ីផលិតពីស្រុកជនជាតិយីយាំងប៊ីនៃមណ្ឌលស្វយ័តជនជាតិបៃដាលីខេត្តយូណាន  ជាឧស្សាហកម្មទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។  លើកនេះជាលើកដំបូង ដែលវ៉ូណាតយាំងប៊ីនាំចេញដោយសហគ្រាសក្នុងតំបន់ចុះហត្ថលេខាលើការបញ្ជាទិញពាណិជ្ជកម្មអន្តរជាតិដោយខ្លួនឯង  វិធីសាស្ត្របែបនេះនឹងជម្រុញដោយសកម្មក្នុងសហគ្រាសក្នុងតំបន់ចូលរួមពាណិជ្ជកម្មអន្តរជាតិការអភិវឌ្ឍវិស័យពាណិជ្ជកម្មអន្តរជាតិនិងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ពាណិជ្ជកម្មអន្តរជាតិ៕

អ្នកសារព័ត៌មាន៖ Liu Ziyu

អ្នកបកប្រែ៖ លីហ្សា