ថ្ងៃទី១៣ខែតុលា អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយ«របាយការណ៍ស្តីពីការរំពឹងទុកចំពោះសេដ្ឋកិច្ចពិភពលោក»ដោយបានធ្វើការប៉ាន់ប្រមាណថា នៅឆ្នាំ២០២០ សេដ្ឋកិច្ចពិភពលោកទាំងមូលនឹងធ្លាក់ចុះ៤.៤% ប៉ុន្តែសេដ្ឋកិច្ចប្រទេសចិននឹងកើនឡើង១.៩%ដែលជាអង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់លើពិភពលោកដែលបានសម្រេចកំណើនវិជ្ជមាន ។
របាយការណ៍នេះបានឱ្យដឹងថា ទន្ទឹមនឹងសេដ្ឋកិច្ចត្រូវបានស្តារឡើងវិញជាបណ្តើរៗ សេដ្ឋកិច្ចពិភពលោកកំពុងដើរចេញផុតពីភាពថមថយចុះ ។ ក្នុងនាមជាអ្នករួមចំណែកដ៏សំខាន់ ប្រទេសចិនបានជួយជំរុញការងើបឡើងវិញនៃពាណិជ្ជកម្មជាសកលចាប់ពីខែមិថុនាមក។ ប៉ុន្តែ ដោយមកពីការរីករាលដាលនៃជំងឺឆ្លងក្នុងតំបន់មួយចំនួនមានភាពរហ័សពេក បានជាអង្គភាពសេដ្ឋកិច្ចជាច្រើនបានពន្យឺតជំហានស្តារឡើងវិញចាប់ពីខែសីហាមក។
លោកស្រីGopinathប្រធានសេដ្ឋវិទូនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកប្រហែលត្រូវចំណាយពេលដ៏យូរ គ្មានតុល្យភាពនិងប្រកបដោយភាពមិនប្រាកដប្រជាខ្ពស់ ។ លោកស្រីអំពាវនាវអង្គភាពសេដ្ឋកិច្ចនានាលើពិភពលោកកុំបញ្ឈប់ឆាប់ពេកនូវគោលនយោបាយគាំទ្រខាងហិរញ្ញវត្ថុនិងរូបិយវត្ថុ ដើម្បីធានាជាក់លាក់ឱ្យសេដ្ឋកិច្ចងើបឡើងវិញជាបន្តបន្ទាប់ ៕