ថ្ងៃទី១៤ខែតុលា មហាសន្និបាតអបអរសាទរខួបទី៤០នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងសិនចិនបានបើកធ្វើនៅក្រុងសិនចិនខេត្តក្វាងតុងប្រទេសចិន ។ លោកស៊ីជីនភីង មេដឹកនាំកំពូលនៃបក្សនិងរដ្ឋចិនបានគូសបញ្ជាក់ក្នុងសុន្ទរកថាដោយតម្រូវឱ្យជំរុញកំណែទម្រង់និងការបើកទូលាយពីចំណុចចាប់ផ្តើមកាន់តែខ្ពស់ ។ ស្វាគមន៍ប្រទេសនានាលើពិភពលោកចូលរួមកាន់តែច្រើនឡើងៗជាមួយការអភិវឌ្ឍដោយកំណែទម្រង់និងការបើកទូលាយនៃតំបន់សេដ្ឋកិច្ចពិសេសរបស់ចិន ដើម្បីបង្កើតនិម្មាបនកម្មថ្មីដែលរួមគ្នាពិគ្រោះពិភាក្សា កសាង ចែករំលែកនិងឈ្នះ-ឈ្នះ ។
លោកស៊ីជីនភីងបានគូសបញ្ជាក់ក្នុងពេលបូកសរុបបទពិសោធន៍ដ៏មានតម្លៃដែលបានពីកំណែទម្រង់និងបើកទូលាយនិងការអភិវឌ្ឍដោយច្នៃប្រឌិតថ្មីនៃតំបន់សេដ្ឋកិច្ចពិសេសក្នុងរយៈពេល៤០ឆ្នាំកន្លងទៅថា ត្រូវប្រកាន់ខ្ជាប់ការបើកទូលាយចំពោះអន្តរជាតិដោយគ្រប់ជ្រុងជ្រោយ ត្រូវប្រកាន់ខ្ជាប់ការចាត់ទុកការច្នៃប្រឌិតថ្មីជាកម្លាំងចលករទីមួយ ត្រូវអនុវត្តទស្សនៈទឹកថ្លាឆ្វង់និងភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់ ត្រូវអនុវត្តតាមគោលការណ៍ណែនាំជាមូលដ្ឋាន “ស្តីពីប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ដោយត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញការអភិវឌ្ឍរួមរវាងតំបន់ដីគោកនិងតំបន់ហុងកុងនិងម៉ាកាវ ។
លោកស៊ីជីនភីងថ្លែងទៀតថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរនិម្មាបនកម្មដែលមិនធ្លាប់មានក្នុងរយៈពេល១សតវត្សរ៍មក ជំងឺកូវីដ១៩កំពុងរាលដាលនៅទូទាំងពិភពលោក សកលភាវូបនីយកម្មសេដ្ឋកិច្ចជួបប្រទះចរន្តធ្លាក់ចុះ និម្មាបនកម្មក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វប្បធម៌ សន្តិសុខនិងនយោបាយអន្តរជាតិសុទ្ធតែមានការកែសម្រួលយ៉ាងស៊ីជម្រៅ ។ ព្រមពេលជាមួយគ្នានេះ ចិនកំពុងឋិតក្នុងដំណាក់កាលគន្លឹះដែលសម្រេចការងើបឡើងវិញនៃប្រជាជាតិចិន កំពុងកកើតទៅជានិម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលចាត់ទុកដំណើរវិលជុំក្នុងស្រុកជាតួអង្គសំខាន់និងដំណើរវិលជុំជាតិនិងអន្តរជាតិជំរុញគ្នាទៅវិញទៅមក ។ ការកសាងតំបន់សេដ្ឋកិច្ចពិសេសក្នុងយុគសម័យថ្មីត្រូវតែអនុវត្តជាក់ស្តែងនូវទស្សនៈអភិវឌ្ឍន៍ថ្មី ដើម្បីជំរុញកំណែទម្រង់និងការបើកទូលាយពីចំណុចចាប់ផ្តើមកាន់តែខ្ពស់ ៕
អ្នកបកប្រែ:Sun Lingling