ឈរលំដាប់លេខមួយនៅលើពិភពលោក! សំបុត្រខ្សែភាពយន្តចិនធំលើសទីផ្សារអាមេរិកខាងជើង

2020-10-16 15:48:12 |ប្រភព:yunnangateway

នាថ្ងៃទី ១៥ ខែតុលា  បើយោងតាមទិន្នន័យជាក់ស្តែងពីកម្មវិធីស៊ើបការណ៍បានបង្ហាញថា ទីផ្សារសំបុត្រខ្សែភាពយន្តរបស់ប្រទេសចិនក្នុងឆ្នាំ ២០២០ បាននាំមុខតំបន់អាមេរិកខាងជើង(Northern America)ជាផ្លូវការក្នុងចំនួន ១២.៩៥ ពាន់លានយ័នចិន (ស្មើ១.៩៣ ពាន់លានដុល្លារអាមេរិក) ដែលបានក្លាយជាឃ្លាំងសំបុត្រខ្សែភាពយន្តធំបំផុតលើពិភពលោកក្នុងប្រវត្តិសាស្ត្រ។ គួរបញ្ជាក់ថា  សំបុត្រខ្សែភាពយន្តដែលផលិតដោយប្រទេសចិនមានចំនួនជិត៨៥% ក្នុងទីផ្សារសំបុត្រខ្សែភាពយន្តរបស់ប្រទេសចិនទាំងមូល៕

បកប្រែដោយ លីហ្សា