ព្រឹកថ្ងៃទី ១៩ ខែតុលា ពិធីសម្ពោធបើកពិព័រណ៍ក្រោមប្រធានបទស្តីពីការរំលឹកខួប ៧០ ឆ្នាំនៃការដែលកងទ័ពស្ម័គ្រចិត្តប្រជាជាចិនចេញទៅជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងអាមេរិក—ការចងចាំអំពីភាពជោគជ័យដ៏អស្ចារ្យ ការពារសន្តិភាពនិងសច្ចយុត្តិធម៌បានរៀបចំធ្វើនៅសារមន្ទីរបដិវត្តន៍យោធាប្រជាជនចិននៅក្រុងប៉េកាំង ។ លោកវ៉ាងហ៊ូនីង សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមចិននិងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមចិនបានថ្លែងសុន្ទរកថានិងប្រកាសបើកពិព័រណ៍ ។
លោកវ៉ាងហ៊ូនីងបានថ្លែងថា កាលនោះ សង្គ្រាមជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងអាមេរិកជាសង្គ្រាមយុត្តិធម៌ដើម្បីការពារសន្តិភាពនិងប្រឆាំងការឈ្លានពាន ។ លោកថ្លែងថា ការធ្វើពិព័រណ៍នេះឡើងគឺដើម្បីរំលឹកដោយគ្រប់ជ្រុងជ្រោយនូវដំណើរដ៏រុងរឿងនិងបទពិសោធន៍ដ៏មានតម្លៃក្នុងសង្គ្រាមជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងអាមេរិក បង្ហាញដោយរស់រវើកនូវវីរភាពនិងស្មារតីបដិវត្តន៍នៃកងទ័ពស្ម័គ្រចិត្តប្រជាជនចិន បង្ហាញនូវមនោសញ្ចេតនាស្នេហាជាតិនិងសាមគ្គីភាពរបស់ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន បង្ហាញដោយពេញលេញនូវជំនឿចិត្តយ៉ាងមុតមាំរបស់ប្រជាជាតិចិនដែលមិនខ្លាចញញើតប្រទេសមហាអំណាចដើម្បីគាំពារសន្តិភាព ដ៏ដូចជាលើកទឹកចិត្តឱ្យយើងខិតខំតស៊ូក្នុងបុព្វហេតុកសាងប្រទេសជាតិនិងកងទ័ពឱ្យមានភាពខ្លាំងក្លាក្នុងយុគសម័យថ្មី ៕