មហាសន្និបាតរំលឹកខួប ៧០ ឆ្នាំនៃការដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចេញទៅជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិកនឹងប្រារព្ធធ្វើនៅព្រឹកថ្ងៃទី ២៣ ខែតុលា

2020-10-22 18:18:01 |ប្រភព:CRI

មហាសន្និបាត​រំលឹក​ខួប ៧០ ឆ្នាំ​នៃការដែល​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាជនចិន​ចេញទៅ​ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំងនឹង​ការឈ្លានពាន​របស់​អាមេរិក​នឹង​ប្រារព្ធធ្វើ​នៅវេលា​ម៉ោង ១០ ​ព្រឹកថ្ងៃទី ២៣ ខែតុលា​តាមម៉ោង​ប៉េកាំង​នៅក្រុង​ប៉េកាំង ។ លោកស៊ីជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន ប្រធានរដ្ឋ​និង​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​នឹង​អញ្ជើញ​ចូលរួម​មហាសន្និបាត​និង​ថ្លែង​សុន្ទរកថា​គន្លឹះ ។

អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​និង​វេបសាយ​ទីភ្នាក់ងារ​សារព័ត៌មានចិន​ស៊ីនហួ​និង​ផ្សាយ​ផ្ទាល់​នូវ​មហាសន្និបាត​លើកនេះ ៕