កាលពីថ្ងៃទី ២១ ខែតុលា លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនជាអង្គភាពសេដ្ឋកិច្ចធំបំផុតក្នុងការគាំទ្រផែនការអនុវត្តវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ហើយចិននឹងផ្តល់វ៉ាក់សាំង ជូនប្រទេសកំពុងអភិវឌ្ឍន៍ជាអាទិភាពតាមទម្រង់បរិច្ចាគឬជំនួយឥតសំណងជាដើម ។
លោកZhao Lijian បានថ្លែងថា បច្ចុប្បន្ន ប្រទេសចិនមានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤ ប្រភេទបានឈានចូលការធ្វើតេស្តលើមនុស្សដំណាក់កាលទី ៣ ហើយមានសមត្ថភាពផលិតនិងផ្គត់ផ្គង់ខ្លួនឯងគ្រប់គ្រាន់ ប៉ុន្តែនៅតែសម្រេចចិត្តចូលរួមផែនការអនុវត្តមួយនេះ គឺក្នុងគោលបំណងជំរុញការចែករំលែកវ៉ាក់សាំងដោយយុត្តិធម៌ ធានាការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ ។ នេះជាវិធានការសំខាន់របស់ប្រទេសចិនដែលប្រកាន់ខ្ជាប់ទស្សនៈសហគមន៍រួមវាសនាសុខាភិបាលមនុស្សជាតិ និងអនុលោមតាមពាក្យសន្យារបស់ខ្លួនក្នុងការជំរុញឱ្យវ៉ាក់សាំងទៅជាផលិតផលសាធារណៈជាសកល ៕