ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៣ ជំរុញយ៉ាងសកម្មនូវការតភ្ជាប់គ្នារវាងការជួញដូរតាមអនឡាញនិងការជួញដូរទល់មុខគ្នា ដែលមានទំនិញសម្រាប់តាំងបង្ហាញក្នុងតម្លៃ ៨៧០ ម៉ីនដុល្លាអាមេរិក ត្រូវបានត្រួតពិនិត្យនិងចូលទៅក្នុងប្រទេសចិនរួចហើយ

2020-10-26 17:29:51 |ប្រភព:CRI

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៣ នឹងប្រារព្ធធ្វើនៅក្រុងសៀងហៃនៅដើមខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។  តាមការធ្វើបទបង្ហាញរបស់អគ្គនាយកដ្ឋានគយចិនកាលពីថ្ងៃ ២៥ តុលានៅក្រុងប៉េកាំងបានឲ្យដឹងថា គយសៀងហៃបានជំរុញការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធទំនិញសម្រាប់តាំងពិព័រណ៍ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣ ព្រមទាំងអនុវត្តនូវ “ការចូលទៅក្នុងប្រទេសចិនដោយមិនបាច់បំពេញទម្រង់ការលើក្រដាស”និងជំរុញយ៉ាងសកម្មនូវការតភ្ជាប់គ្នារវាងការជួញដូរតាមអនឡាញនិងការជួញដូរទល់មុខគ្នា បច្ចុប្បន្ននេះមានទំនិញសម្រាប់តាំងពិព័រណ៍ក្នុងតម្លៃ ៨៧០ ម៉ីនដុល្លាអាមេរិកត្រូវបានត្រួតពិនិត្យនិងចូលទៅក្នុងប្រទេសចិនរួចហើយ៕

 

អ្នកបកប្រែ:Yao Shiya