ពីថ្ងៃទី២៦ដល់២៩ខែតុលា កិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩បានបើកធ្វើនៅក្រុងប៉េកាំង។ កិច្ចប្រជុំលើកនេះនឹងពិនិត្យពិភាក្សាអំពីសំណើរស្តីពីការគ្រោងផែនការ”៥ឆ្នាំទី១៤”(ពីឆ្នាំ២០២១ដល់២០២៥) និងគោលដៅទស្សនទានឆ្នាំ ២០៣៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។ តើសេដ្ឋកិច្ចជាតិនិងសង្គមចិននឹងអភិវឌ្ឍយ៉ាងណាក្នុងពេល ៥ ឆ្នាំរហូតដល់ ១៥ ឆ្នាំខាងមុខ? កិច្ចប្រជុំលើកនេះនឹងដាក់ចេញចម្លើយ។
ការគ្រោងផែនការអភិវឌ្ឍរាល់ ៥ឆ្នាំម្តងត្រូវបានមជ្ឍដ្ឋានក្រៅសម្គាល់ឃើញថាជាកូតសំខាន់មួយសម្រាប់បក្សកុម្មុយនិស្តចិនក្នុងការទទួលបានផលជោគជ័យខាងអភិបាលកិច្ចជាតិ។
ដើម្បីគ្រោងឱ្យបានល្អនូវផែនការនេះ លោក ស៊ី ជីនភីង មេដឹកនាំកំពូលចិនបានចុះត្រួតពិនិត្យការងារចំនួន ១២ លើកនៅកន្លែងជាច្រើននៃប្រទេសចិនក្នុងឆ្នាំនេះ ព្រមទាំងបានសំណេះសំណាលជាមួយឥស្សរជនបណ្តាមជ្ឈដ្ឋាននានា។ លោកបានសង្កត់ធ្ងន់ថា បណ្តាញអ៊ីនធើណេតត្រូវដើរតួនាទីកាន់តែច្រើនក្នុងការប្រមូលសំឡេងនិងតម្រិះប្រាជ្ញារបស់សាធារណជន ។
ពេលកន្លងនេះ ប្រិយមិត្តបណ្តាញអ៊ីនធើណេតចំនួនជាង ១ លាននាក់បានចូលរួមការស្ទង់មតិតាមអនឡាញរបស់យើងខ្ញុំ ដែលក្រោមប្រធានបទថា “ខ្ញុំនិងប្រទេសចិនមានកិច្ចសន្យារយៈពេល ៥ ឆ្នាំ” ដោយបានបង្ហោះសារតាមអនឡាញថា សង្ឃឹមថាស្ថានការណ៍រាតត្បាតជំងឺកូវីដ19 នឹងបញ្ចប់នៅពេលឆាប់ៗ ចង់ទទួលបានឱកាសផ្លាស់ប្តូរនិងសហប្រតិបត្តិការកាន់តែច្រើនជាមួយចិនតាមរយៈគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ហើយពួកគេបានជឿជាក់ថា ផែនការ ៥ ឆ្នាំទី ១៤ របស់ប្រទេសចិននឹងនាំមកផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនចិននិងប្រជាជនទូទាំងពិភពលោក។
លោកUeda Tomoharu អ្នកប្រើអ៊ីនធើណេតមកពីHokkaidoជប៉ុនបានពិភាក្សាតាមអនឡាញថា៖ ការណាត់គ្នា ៥ ឆ្នាំរបស់ខ្ញុំជាមួយនឹងប្រទេសចិន ជាបឋមត្រូវតែគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងឱ្យបានល្អ បន្ទាប់មកគឺការបើកទូលាយនិងការផ្លាស់ប្តូរដែលឈ្នះ-ឈ្នះ ។ ខ្ញុំយល់ឃើញថា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនឹងក្លាយជាម៉ាស៊ីនក្បាលក្នុងការជំរុញការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចនៃបណ្តាប្រទេសនានា ។
លោកMohammad Hassan Mohammadiដែលមកពីអាហ្វហ្គានីស្ថានបាននិយាយថា ខ្ញុំសម្គាល់ថា ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសចិននឹងជួយពិភពលោកឱ្យមិនរងឥទ្ធិពលពីឯកតោភាគីនិយម ព្រមនិងធ្វើឱ្យអំណាចរបស់ភាគីនានាមានតុល្យភាព ប្រការនេះវាគឺវិជ្ជមានសម្រាប់ប្រទេសយើង។
អ៊ីនធើណែតម៉ាហាដាវីដែលមកពីឥណ្ឌូណេស៊ីបាននិយាយថា ខ្សែក្រវាត់និងផ្លូវបានរៀបចំឡើងវិញដោយជោគជ័យនូវផ្លូវសូត្រ មិនគ្រាន់ធ្វើឱ្យប្រទេសតាមផ្លូវសូត្រទទួលបានផលប្រយោជន៍ប៉ុណ្ណោះទេ ក៏ធ្វើឱ្យប្រទេសដែលឃ្លាតឆ្ងាយពីផ្លូវសូត្រទទួលបានផលប្រយោជន៍ដូចគ្នាដែរ។
អ្នកប្រើអ៊ីនធើណែត afedilla_dhioui ដែលមកពីម៉ារ៉ុកបាននិយាយថា ផលិតផលរបស់ប្រទេសចិនមានពាសពេញទូទាំងពិភពលោក ប្រទេសចិនបានបញ្ជាក់ពី សមត្ថភាពរបស់ខ្លួនលើឧស្សាហកម្មផលិតកម្ម ប្រទេសចិនគឺគួរឱ្យយើងធ្វើពាណិជ្ជកម្មជាមួយទីផ្សារដ៏ធំធេងរបស់វា។
លោក Gin Bulag អ្នកប្រើអ៊ីនធើណេតហ្វីលីពីននិយាយថា ឥឡូវនៅតែមានមនុស្សនិយាយថា ផលិតផលចិន“មានតម្លៃទាបនិងគុណភាពអន់” សូមបញ្ឈប់ពាក្យខុសឆ្គងទាំងនេះ ។សូមមើលមើល៍ផលិតផលចិននៅជុំវិញអ្នក តើគុណភាពអន់ទេ? ឧទាហរណ៍ មានមនុស្សជាច្រើនចូលចិត្តប្រើកម្មវិធីTikTok នេះគឺជាកម្មវិធីរបស់ចិនតែម្តង ។
លោក Pyi Hein KoKo អ្នកប្រើអ៊ីនធើណេតមីយ៉ានម៉ានិយាយថា ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ បរិស្ថានអេកូឡូស៊ីរបស់ប្រទេសចិននឹងកាន់តែល្អប្រសើរឡើងថែមទៀត ព្រោះប្រទេសចិនបានអនុវត្តបទបញ្ញត្តិអភិបាលកិច្ចខាងបរិស្ថានយ៉ាងតឹងរឹងនិងអំពាវនាវឱ្យជៀសវាងការខ្ជះខ្ជាយចំណីអាហារ ដែលនឹងដើរតួនាទីវិជ្ជមានក្នុងការការពារបរិស្ថានអេកូឡូស៊ី។
អ្នកប្រើអ៊ីនធើណេតនៅបរទេសជាច្រើនបានសម្តែងថា រំពឹងថានឹងមានឱកាស រៀនភាសាចិនក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ហើយអាចធ្វើទេសចរណ៍ ធ្វើការ រៀនសូត្រនិងធ្វើពាណិជ្ជកម្មនៅប្រទេសចិន ហើយមានការណាត់ជួបកាន់តែច្រើនជាមួយប្រទេសចិនដ៏ស្រស់ស្អាត៕
អ្នកបកប្រែ:Kong Siqi