លោក Li Zhifang ជាប្រធានផ្នែកលក់នៃសហករណ៍ផលិតនិងលក់បន្លែឆាំងស៊ីនៅទីក្រុងអ៊ូហាន ។ ក្នុងអំឡុងពេលកើតជំងឺកូវីដ១៩ លោក Li Zhifang បានធ្វើជាបុគ្គលិកដឹកជញ្ជូនបន្លែ ។
ក្រោយពីទីក្រុងអ៊ូហានត្រូវបានបិទ លោក Li Zhifangដឹកជញ្ជូនបន្លែទៅកាន់ទីក្រុងអ៊ូហានជារៀនរាល់ថ្ងៃ នៅថ្ងៃដឹកច្រើនបំផុតអាចកើនដល់ ៣ម៉ឺន ២ពាន់ឈុត។ ទោះបីជាការងារដឹកជញ្ជូនបន្លែមានភាពនឿយហត់ ថែមទាំងមានហានិភ័យក្នុងការឆ្លងមេរោគ ប៉ុន្តែពាក្យថ្លែងអំណរគុណពីបងប្អូនប្រជាពលរដ្ឋឬការគោរពសំពះពីប៉ូលីសចរាចរណ៍នៅតាមដងផ្លូវ សុទ្ធតែធ្វើឱ្យគាត់មានអារម្មណ៍ថាអ្វីៗដែលគាត់ធ្វើគឺពិតជាមានប្រយោជន៍។
លោក Li Zhifangនិងសមាជិកសហករណ៍ខិតខំប្រឹងប្រែងរក្សាការផ្គត់ផ្គង់បន្លែនៃទីក្រុងអ៊ូហានខ្វះខាត។ថ្មីៗនេះ FAO ដែលជាអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិបានជ្រើសរើស“ វីរបុរសស្បៀងអាហារ” ជាលើកដំបូងនៅលើពិភពលោក លោក Li Zhifang គឺជាជនជាតិចិនតែម្នាក់គត់ដែលទទួលបានរង្វាន់នេះ៕