#Focus#សន្និសីទ​សារព័ត៌មាន​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិនលើក​ដំបូង​រៀបចំ​ធ្វើ​នៅទីក្រុង​ប៉េកាំង

2020-10-30 18:56:11 |ប្រភព:CRI

សន្និសីទ​សារព័ត៌មាន​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិនលើក​ដំបូង​បាន​រៀបចំ​ធ្វើ​នៅទីក្រុង​ប៉េកាំងនៅ​ថ្ងៃទី ៣០ ខែតុលា​ ដើម្បី​ធ្វើការ​ឧទ្ទេសនាម​និង​បកស្រាយ​ពី​ស្មារតី​នៃ​កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត​ចិនអាណត្តិទី ១៩ ។ លោក​ XuLin អនុរដ្ឋមន្ត្រី​​ក្រសួង​ឃោសនាការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ និង​ជាប្រធាន​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ច​ការ​រដ្ឋ​បាន​ថ្លែង​ថា​ 

បន្ទាប់ពី​លទ្ធិ​​សង្គមនិយមប្រកបដោយ​​លក្ខណៈ​ពិសេស​ចិន​​ចូល​ក្នុង​យុគ​សម័យ​ថ្មី​  ការ​បង្កើត​ប្រព័ន្ធសារព័ត៌មាន​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ ជា​ការ​ចាត់ចែង​និងច្នៃប្រឌិត​ថ្មី​នូវ​ប្រព័ន្ធ​សំខាន់​ដើម្បី​ប្រកាន់​ខ្ជាប់​និង​បង្កើន​ការ​ដឹកនាំ​គ្រប់​ជ្រុង​ជ្រោយ​នៃ​បក្ស ក៏​ដូចជា​​លើក​កម្ពស់​សមត្ថភាព​អភិបាល​កិច្ចជាតិ​នៃ​បក្ស​ដែល​​ស្រប​ទៅតាម​ការ​អភិវឌ្ឍនៃ​ស្ថានភាព​ក្នុង​យុគសម័យថ្មី​ ។

 

អ្នកបកប្រែ:Li Qingli