កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី២៦ ដល់ទី ២៩ ខែតុលា ឆ្នាំ ២០២០ ។ កិច្ចប្រជុំបានស្តាប់និងពិគ្រោះពិភាក្សារបាយការណ៍ការងារដែលលោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើដោយតាងនាមការិយាល័យនយោបាយមជ្ឈិមចិន ហើយបានពិនិត្យពិភាក្សានិងអនុម័តលើ«សំណើស្តីពីការគ្រោងផែនការ ៥ ឆ្នាំទី ១៤ និងការកំណត់គោលដៅរយៈពេលវែងឆ្នាំ ២០៣៥ នៃសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គមរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន» ។ លោកស៊ី ជីនភីងបានអធិប្បាយអំពីសេចក្តីព្រាងសម្រាប់ពិភាក្សានៃ«សំណើ»មួយនេះជូនអង្គប្រជុំ។
សូមបញ្ជាក់ថា អ្នកជំនាញបានវិភាគថា រយៈកាល ៥ ឆ្នាំទី ១៤ គឺជារយៈពេល ៥ ឆ្នាំទី ១ នៃការចាប់ដំណើរការថ្មីនៃការកសាងប្រទេសទំនើបភាវូបនីយកម្មសង្គមនិយមដោយគ្រប់ជ្រុងជ្រោយ ការអភិវឌ្ឍរបស់ប្រទេសចិននឹងចាប់ផ្តើមឈានចូលដំណាក់កាលថ្មី ។ គុណភាពខ្ពស់ ការយកចិត្តទុកដាក់លើនវានុវត្តន៍ ផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន និងផ្តោតសំខាន់លើសន្តិសុខប្រហែលនឹងទៅជាពាក្យគន្លឹះនៃការអភិវឌ្ឍរបស់ប្រទេសចិន ៕
អ្នកបកប្រែ:Zhai Qianqian