លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនធ្វើជាអធិបតីក្នុងសនិ្នសីទនៃគណៈកម្មាធិការជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនិស្តចិន ដោយគូសបញ្ជាក់ពីការជំរុញកំណែទម្រង់និងការអភិវឌ្ឍឱ្យមានភាពស៊ីសង្វាក់គ្នាយ៉ាងជ្រាលជ្រៅនិងអនុវត្តជាមួយគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់

2020-11-04 17:39:55 |ប្រភព:CRI

ថ្ងៃទី ២ខែ​វិច្ឆិកា លោក ស៊ី ជីនភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​បាន​ធ្វើ​ជា​​អធិបតី​ក្នុ​ងសនិ្នសីទ​នៃ​គណៈកម្មាធិការជំរុញ​​កំណែ​ទម្រង់ឱ្យ​ស៊ី​ជម្រៅ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នៃ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​ ។

ថ្លែង​ក្នុង​សន្និសីទ លោក ស៊ី ជីនភីង បាន​លើក​ឡើង​​ថា ក្នុ​ងរយៈ​ពេល​ “ផែនការ​អភិវឌ្ឍ​ជាតិ​៥ឆ្នាំ​ទី​១៤” ប្រទេ​សចិន​នឹង​ឈាន​ចូល​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី ​កំណែទម្រង់​នឹង​ឈាន​ចូល​ដំណាក់កាល​គន្លឹះ​ថ្មី ។ ដូច្នេះ ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​លលេច​ធ្លោ ក្នុង​ន័យ​ជំរុញ​​កំណែ​ទម្រង់​និង​ការ​អភិវឌ្ឍឱ្យ​មាន​ភាព​ស៊ីសង្វាក់​​គ្នា​យ៉ាង​ជ្រាល​ជ្រៅនិង​អនុវត្តជា​មួយ​គ្នា​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ ។

សន្និសីទ​លើក​នេះ​បាន​គូស​បញ្ជាក់​ថា ត្រូវ​ប្រកាន់​ខ្ជាប់​ទិស​ដៅទីផ្សារ​ភាវូបនីយកម្ម​និង​នីតិ​កម្ម ត្រួត​ពិនិត្យ​និង​គ្រប់​គ្រង​យ៉ាងតឹង​រ៉ឹង​​ចំពោះ​ការដក​ចេញពី​ទីផ្សារ​មូលបត្រនៃ​ក្រុមហ៊ុន​​ក្នុង​ទីផ្សារ​មូលបត្រ​ និង​ធ្វើ​ឱ្យ​យន្តការ​ដក​ចេញ​ជា​ប្រក្រតី​មាន​ភាពល្អពេញលេញ ។ ត្រូវពន្លឿនការ​​ធ្វើ​ឱ្យ​មានសុក្រឹតភាព​នូវ​យន្តការ​នៃ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​ក្នុង​ទីផ្សារ​មូលបត្រ​ ត្រូវ​បង្កើនការ​​ស៊ើប​អង្កេត​និង​ផ្តន្ទាទោស​ទៅ​លើ​សំណុំ​រឿង​ល្មើស​ច្បាប់​ធំ​និង​សំខាន់​ ត្រូវ​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ឆ្លង​ដែន​លើ​វិស័យ​ត្រួ​ត​ពិនិត្យ​និង​អនុវត្ត​ច្បាប់ ត្រូវ​ខិត​ខំប្រឹង​ប្រែង​បង្កើត​ប្រព័ន្ធ​សេវាកម្ម​អប់រំ​សាធារណៈ​ជា​មូលដ្ឋាន​ដែល​មាន​គុណភាពនិង​​​តុល្យភាព ។ ក្រៅពីនេះ​ និយាយ​ចំពោះ​វិធានការ​កំណែទម្រង់​មួយ​ចំនួន​ដែល​កិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩ ​បាន​លើក​ឡើង​នោះ ត្រូវ​រៀបចំចាត់​ចែង​ដោយ​វិទ្យាសាស្ត្រ​និង​ជំរុញ​តាម​​ប្រភេទ​ខុសៗ​គ្នា ៕

 

អ្នកបកប្រែ:Guo Xiangqing