ថ្នាក់ដឹកនាំបរទេសនឹងចូលរួមពិធីសម្ពោធបើកនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣តាមប្រព័ន្ធវីដេអូ

2020-11-04 17:43:27 |ប្រភព:CRI

ថ្ងៃ​ទី​៤​ខែ​វិច្ឆិកា លោក​ស្រីHuaChunyingអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ប្រកាស​ថា ពិធី​សម្ពោធ​បើក​នៃ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​៣​នឹង​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​សៀង​ហៃ​នៅ​ថ្ងៃ​ទី​៤​ខែ​វិច្ឆិកា ក្នុង​ពិធី​សម្ពោធបើក លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​តាម​ប្រព័ន្ធ​វីដេអូ ។ លោកAlviប្រធានាធិបតី​ប៉ាគីស្ថាន លោកRamaphosa​ប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូង​ លោក​Pineraប្រធានាធិបតីឈីលី លោកMirziyoyev​ប្រធានាធិបតី​អ៊ូសបេគីស្ថាន លោកVucicប្រធានាធិបតី​ស៊ែប៊ី លោកSanchezនាយករដ្ឋ​មន្រ្តីអេស្ប៉ាញ​ លោកMarapeនាយករដ្ឋមន្រ្តីប៉ាពួញូហ្គីណេ និង​លោក​Orbanនាយករដ្ឋមន្រ្តី​ហុងគ្រីនឹង​ថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ ៕

 

អ្នកបកប្រែ:Zheng Lei