ភូមិមានប៉ានសានឌុយស្ថិតនៅឃុំពូលាំងសាន ស្រុកមឹងហៃ មណ្ឌលស្វយ័តជនជាតិតៃស៊ីសួនប៉ាន់ណាខេត្តយូណាន ដែលជាភូមិតូចជនជាតិឡាហ៊ូមានក្រុមគ្រួសារចំនួន១៧។
កាលពីមុន អ្នកជនបទរស់នៅដោយខ្វះខាតសម្ភារៈនិងដាច់ទំនាក់ទំនងជាមួយតំបន់ក្រៅភូមិ។ ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមក ជីវភាពរស់នៅរបស់អ្នកជនបទមានបម្រែបម្រួលយ៉ាងធំសម្បើម។
កាលពីមុន ភូមិមានប៉ានសានឌុយលាក់ខ្លួននៅក្នុងព្រៃ ស្ទើរតែគ្មាននរណាម្នាក់នៅក្នុងភូមិអាចអានអក្សរបាន ហើយគ្មាននរណាម្នាក់អាចប្រាប់ពីអាយុរបស់ពួកគេបានទេ។អ្នកជនបទមិនមានភួយទេ ពេលដល់យប់ពួកគេដេកនៅក្បែរភ្នក់ភ្លើង ហើយទោះបីជាធ្លាក់ខ្លួនឈឺក៏មិនទៅមន្ទីរពេទ្យព្យាបាលដែរ។
បន្ទាប់ពីការផ្លាស់ប្តូរទីលំនៅចំនួនពីរលើក អ្នកជនបទមិនត្រឹមតែមានផ្លូវស្រួល ទទួលបានទឹកស្អាតនិងអគ្គិសនីប៉ុណ្ណោះទេ ថែមទាំងមានម៉ូតូស្ទើរតែគ្រប់គ្រួសារ ហើយពួកគេមានភួយនិងកម្រាលពួកគ្រប់ៗគ្នា។អ្នកជនបទក៏មានសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ប័ណ្ណធានារ៉ាប់រងសុខភាពផងដែរ ខណៈពេលពួកគេធ្លាក់ខ្លួនឈឺ ពួកគេនឹងទៅមន្ទីរពេទ្យដើម្បីព្យាបាលភ្លាមៗ។
ក្រៅពីជីវភាពរស់នៅប្រចាំថ្ងៃមានការផ្លាស់ប្តូរយ៉ាងខ្លាំង ជំនាញវិជ្ជាជីវៈរបស់អ្នកជនបទផ្លាស់ប្តូរដូចគ្នាដែរ។
អ្នកនាង ណាស៊ីដែលមានអាយុ៣១ឆ្នាំ ជាអ្នកប្រមាញ់ស្ត្រីចុងក្រោយក្នុងភូមិ ។ ពេលអ្នកនាងមានអាយុ១៣ ១៤ឆ្នាំ ឡើងភ្នំក្នុងការប្រមាញ់ជ្រូកព្រៃមួយដែលមានគម្លាត ២០ ម៉ែត្រអាចបាញ់មួយគ្រាប់គឺស្លាប់តែម្តង។ ឥឡូវនេះការងាររបស់ណាស៊ីគឺដាំតែនិងលក់តែហើយនាងចង់ណែនាំតែស្រុកកំណើតឱ្យមនុស្សកាន់តែច្រើន។
អ្នកជនបទ ចាប៉ីមិនដែលឃើញឡានទេរហូតដល់ពួកគេមានអាយុ ៧ ឬ ៨ ឆ្នាំដោយគិតថាវាជាផ្ទះចម្លែកមួយ។ ឥឡូវគាត់អាយុ ២២ ឆ្នាំ មានគម្រោងរៀនបើកបរ និងទិញឡានដោយខ្លួនឯង។
សព្វថ្ងៃនេះ អ្នកជនបទភូមិមានប៉ានសានឌុយមានប្រាក់ចំណូលសុទ្ធសម្រាប់មនុស្សម្នាក់កើនឡើងពី ២៣៨០ យ័នចិនក្នុងឆ្នាំ ២០១៥ ដល់ ៨៨២៦ យ័នចិននៅឆ្នាំ ២០១៩ហើយលក្ខខណ្ឌផលិតកម្មនិងជីវភាពរស់នៅរបស់អ្នកជនបទត្រូវបានកែលម្អគួរឱ្យកត់សម្គាល់។
គិតត្រឹមឆ្នាំ ២០១៨ ប្រជាជនទាំង ៦៤ នាក់នៅក្នុងភូមិបានរួចផុតពីភាពក្រីក្រ៕
សម្របសម្រួលដោយ Tan Jinchun
អ្នកសារព័ត៌មាន៖ Pu Meiling Zheng Haiyan Dai Zhenhua Zhao Yutong
ប្រភពរូបថត៖ Chen Fei Pu Jianbin