ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះកម្ពុជាបាននាំចេញអង្ករ ១៩០,០០០ តោនទៅកាន់ប្រទេសចិនដែលកើនឡើង ៣៦%បើប្រៀបធៀបនឹងឆ្នាំមុន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មគិតចាប់ពីខែមករាដល់ខែតុលាឆ្នាំនេះការនាំចេញអង្កររបស់កម្ពុជាមានចំនួន ៥៣៦.៣០៥ តោនកើនឡើង ១៧% ពី ៤៥៧.៩៤០ តោន បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានបង្ហាញថាកម្ពុជានាំចេញអង្ករទៅ ៦០ ប្រទេសនិងតំបន់ ហើយប្រទេសចិននៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះកម្ពុជាបាននាំចេញអង្ករ ១៩៤.៤៥១ តោនទៅប្រទេសចិនកើនឡើង ៣៦,២៦% ។
ទីផ្សារអង្ករកម្ពុជាគឺទៅកាន់ចិន ដោយរួមទាំងហុងកុង ម៉ាកាវ និង តៃវ៉ាន់ គឺមានចំណែក ៣៦ភាគរយ ២៧ប្រទេសនៅសហគមន៍អឺរ៉ុប ៣២ភាគរយ អាស៊ាន មាន៦ប្រទេស ចំនួន១៣ ភាគរយ ប្រទេសចំនួន១០នៅអាហ្វ្រិកចំនួន ៩ភាគរយ ប្រទេសនៅអូសេអានី ដូចជាអូស្ត្រាលី និង ណូវែលហ្សេឡង់ ចំនួន ៦ភាគរយ និង បណ្តាដែនដីកោះនៅក្រោមការគ្រប់គ្រងរបស់បារាំង និងអាមេរិក បាន ២ភាគរយ ហើយបណ្តាប្រទេសនៅអាមេរិកខាងជើង និង ទ្វីបអាស៊ី-មជ្ឈឹមបូព៌ា មានចំណែកប្រមាណជា ២ភាគរយដែរ ៕