សហគ្រាសឆ្លងដែនជាច្រើនបានជួបជុំគ្នានៅក្រុងសៀងហៃ បានក្លាយជាភ្ញៀវចូលរួមម្តងទៀតនូវពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបី ដែលទើបតែសម្ពោធបើក ។
លោក Sun Chenhai អនុប្រធាននាយកដ្ឋានពិព៍រណ៍នាំចូលចិនអន្តជាតិនៃប្រទេសចិនបានថ្លែងថា សហគ្រាសឆ្លងដែនជាច្រើនបានចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិបីលើកជាប់ៗគ្នា ។ តាមពិតទៅ សហគ្រាសលំដាប់កំពូលទាំង៥០០លើពិភពលោកនិងសហគ្រាសធំនិងសំខាន់ដែលធ្លាប់បានចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ មាន៧០ភាគរយបានចូលរួមពិព័រណ៍ឆ្នាំនេះ ។ ក្នុងនោះបូករួមទាំងសហគ្រាសឆ្លងដែនខ្នាតធំៗ ដូចជាក្រុមហ៊ុនផលិតរថយន្តFORD របស់អាមេរិក ក្រុមហ៊ុនLouis Dreyfus របស់បារាំង ក្រុមហ៊ុន Qualcomm របស់ប្រទេសអាមេរិក និងក្រុមហ៊ុន Roche របស់ប្រទេសស្វ៊ីសជាដើម ៕
អ្នកបកប្រែ:Guo Xiangqing