ខណៈពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៣ បានប្រារព្ធឡើង ស្ថាប័ននិងក្រសួងចំនួន ៩ ក្នុងនោះបូករួមទាំង ក្រសួងពាណិជ្ជកម្មចិន គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់និងក្រសួងហិរញ្ញវត្ថុចិនជាដើម បានប្រកាសថា ប្រទេសចិនបានសម្រេចចិត្តបង្កើតតំបន់គំរូថ្មីសម្រាប់ជំរុញការច្នៃប្រឌិតថ្មីខាងពាណិជ្ជកម្មនាំចូលចំនួន ១០ នៅទីក្រុងសៀងហៃ ខេត្តលាវនីននិងខេត្តជាំងស៊ូជាដើម។តំបន់គំរូទាំង ១០ នេះបានគ្របដណ្តប់តំបន់ភាគខាងកើត កណ្តាល ខាងលិចនិងភាគឦសានដែលឆ្លុះបញ្ចាំងពីកម្លាំងចលករនិងសក្តានុពលនៃការអភិវឌ្ឍការនាំចូលរបស់ចិន។
លោក Li Xingqian ប្រធាននៃនាយកដ្ឋានពាណិជ្ជកម្មជាមួយបរទេសនៃក្រសួងពាណិជ្ជកម្មចិនបានថែ្លងកាលពីថ្ងៃទី ៤ ខែវិច្ឆិកាថា រំពឹងថា នៅពេលអនាគត នឹងចំណាយរយៈពេលពី ៣ ដល់ ៥ ឆ្នាំដើម្បីពូនជ្រំតំបន់គំរូខាងការនាំចូលមួយចំនួនដែលមានប្រព័ន្ធរបបត្រួតពិនិត្យនិងគ្រប់គ្រងប្រកបដោយការច្នៃប្រឌិតថ្មី មុខងារផែ្នកសេវាកម្មដ៏គ្រប់គ្រាន់និងរូបមន្តជួញដូរដ៏រស់រវើកដើម្បីជំរុញទំហំនាំចូលរបស់ប្រទេសចិនឱ្យពង្រីកដោយនឹងនរ ក៏ដូចជាជំរុញរចនាសម្ព័ន្ធឱ្យមានភាពកាន់តែល្អប្រសើរជាបន្តបន្ទាប់ផងដែរ៕
អ្នកបកប្រែ:Wei Wei