សន្ទរកថាសំខាន់របស់លោកស៊ីជីនភីង ប្រធានរដ្ឋចិនថ្លែងនៅក្នុងពិធីសម្ពោធបើកនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣
(ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០នៅទីក្រុងប៉េកាំង)
លោកស៊ីជីនភីង ប្រធានសាធារណរដ្ឋប្រជាមានិតចិន
ប្រមុខរដ្ឋនិងរដ្ឋាភិបាលជាទីគោរព
អ្នកទទួលខុសត្រូវអង្គការអន្តរជាតិជាទីគោរព
ប្រធានប្រតិភូទាំងអស់ជាទីគោរព
ភ្ញៀវកិត្តិយសទាំងអស់
អស់លោក លោកស្រីនិងមិត្តភក្តិ៖
ជាមួយនឹងការខិតខំរួមគ្នារបស់គ្រប់ភាគីទាំងអស់ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣បានបើកសម្ពោធហើយ!ជាបឋម ខ្ញុំសូមតំណាងឱ្យរដ្ឋាភិបាលចិននិងប្រជាជនចិន ហើយក្នុងនាមខ្លួនឯង សូមសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសទាំងអស់! ហើយសួរសុខទុក្ខដ៏ស្មោះត្រង់ចំពោះមិត្តចាស់និងថ្មីទាំងអស់!
ពិព័រណ៍នាំចូលលើកនេះបានរៀបចំនៅក្នុងរយៈពេលដ៏ពិសេស។ការរីករាលដាលនៃជំងឺកូវីដ១៩ដែលស្រាប់តែផ្ទុះឡើងបានប៉ះពាល់យ៉ាងធ្ងន់ដល់បណ្តាប្រទេសនានា ហើយក៏ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់យ៉ាងខ្លាំង។ប្រទេសចិនបានរៀបចំពិព័រណ៍ពាណិជ្ជកម្មពិភពលោកដ៏ឱឡារឹកនេះនៅក្រោមល័ក្ខខ័ណ្ឌដែលធានាសុវត្ថិភាពនៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ បានបង្ហាញបំណងប្រាថ្នាដ៏ស្មោះត្រង់របស់ប្រទេសចិនក្នុងការចែករំលែកឱកាសទីផ្សារជាមួយពិភពលោកនិងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
តាមការអភិវឌ្ឍរយៈពេល៣ឆ្នាំ ពិព័រណ៍នាំចូលធ្វើឱ្យវត្ថុតាំងពិព័រណ៍ក្លាយជាទំនិញលក់ដូរ ធ្វើឱ្យអ្នកចូលរួមពិព័រណ៍ក្លាយជាវិនិយោគិន ផ្លាស់ប្តូរគំនិតច្នៃប្រឌិតថ្មីនិងទស្សនៈ ផ្សារភ្ជាប់ប្រទេសចិននិងពិភពលោក ហើយក្លាយជាវេទិកាធំទាំង៤សម្រាប់ការបញ្ជាទិញអន្ដរជាតិ ជំរុញការវិនិយោគ ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិនិងកិច្ចសហប្រតិបត្តិការបើកទូលាយ និងក្លាយជាផលិតផលសាធារណៈអន្តរជាតិដែលត្រូវបានចែករំលែកទូទាំងពិភពលោក។
ពិព័រណ៍នាំចូលលើកនេះ សហគ្រាសរបស់ប្រទេសនានាបានចូលរួមយ៉ាងសកម្មហើយទំហំតាំងពិព័រណ៍បានពង្រីកជិត៣០០០០ម៉ែត្រការ៉េ។គ្រាន់តែនៅក្នុងសាលពិសេសស្តីពីការបង្ការជំងឺឆ្លងនិងសុខភាពសាធារណៈដែលបង្កើតឡើងជាថ្មី ក៏មានក្រុមហ៊ុនលំដាប់កំពូល៥០០នៅលើពិភពលោកជាច្រើនបានចូលរួម។
អស់លោក លោកស្រីនិងមិត្តភក្តិ៖
ទោះបីជារងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺឆ្លងក៏ដោយ ប្រទេសចិននៅតែពន្លឿនការបើកទូលាយនៅឆ្នាំនេះ។វិធានការណ៍ស្តីពីការពង្រីកការបើកទូលាយដែលខ្ញុំបានប្រកាសនៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី២ត្រូវបានអនុវត្តដោយគ្រប់ជ្រុងជ្រោយ។ ប្រទេសចិនបន្តពងី្រកទំហំនាំចូល មួយឆ្នាំកន្លងទៅនេះ ល្បឿនកំណើននៃទំហំនាំចូលផលិតផលនិងសេវាកម្មរបស់ប្រទេសចិនខ្ពស់ជាងកម្រិតមធ្យមលើពិភពលោកយ៉ាងច្បាស់លាស់។ បញ្ជីអវីជ្ជមានអំពីអនុញ្ញាតឱ្យវិនិយោគិនបរទេសចូលទីផ្សារចិនបានកាត់បន្ថយពី៤០មាត្រាមកនៅត្រឹម៣៣មាត្រា តំបន់ពិសោធន៍ខាងពាណិជ្ជកម្មសេរីបានកើនឡើងពី១៨ដល់២១ គម្រោងទូទៅនៃការកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្តHainan ការប្រកាសនិងអនុវត្តនៃគម្រោងអនុវត្តការពងី្រកកំណែទម្រង់និងបើកទូលាយថែមមួយកម្រិតទៀតរបស់ក្រុងShenzhen ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រកបដោយគុណភាពខ្ពស់ ការពូនជ្រំតំបន់គំរូថ្មីនៃការជំរុញនិងច្នៃប្រឌិតថ្មីខាងពាណិជ្ជកម្មនាំចូល ការការពារកម្មសិទ្ធិបញ្ញា ការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវដោយគុណភាពខ្ពស់ជាដើមសុទ្ធតែទទួលបានវិវឌ្ឍន៍យ៉ាងសកម្ម។
លោកលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្ត!
ការរីករាលដាលនៃជំងឺកូវីដ១៩ធ្វើឱ្យកក្តាមិនប្រាកដនិងអស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោកកំណើន។ បើមើលពីប្រវត្តិសាស្ត្រ មិនថាប្រទះជួបហានិភ័យណា គ្រោះមហន្តរាយណានិងចរន្តបញ្រ្ចាសណា សង្គមមនុស្សជាតិសុទ្ធតែនឹងបោះជំថហានទៅមុខហើយមុខជានឹងបន្តរីកចម្រើនជាមិនខាន។
ស្ថានការណ៍ដែលប្រទេសនានាឈានទៅរកការបើកចំហនិងកិច្ចសហប្រតិបត្តិការមិនបានកែប្រែនោះទេ។ យើងគួរតែចាប់ដៃគ្នាប្រឈមមុខនឹងហានិភ័យនិងបញ្ហាប្រឈម រួមគ្នាបង្កើនប្រាស័យទាក់ទងនិងកិច្ចសហប្រតិបត្តិការ រួមគ្នាពង្រីកបើកចំហចំពោះក្រៅ។
យើងគួរតែខិតខំប្រឹងប្រែងជំរុញការបើកទូលាយដែលសហប្រតិបត្តិាករនិងឈ្នះ-ឈ្នះ។ការរីករាលដាលនៃជំងឺកូវីដ១៩លើកនេះបានព្រមានថា ប្រទេសនានាជាសហគមន៍រួមវាសនាតែមួយ គ្មានប្រទេសណាមួយអាចរួចផុតពីវិបត្តិដ៏ធំមួយបានទេ ការសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការជាជម្រើសដ៏ចាំបាច់សម្រាប់ការទល់ទល់នឹងបញ្ហាប្រឈម។ យើងគួរតែប្រកាន់ខ្ជាប់ទស្សនៈកិច្ចសហប្រតិបត្តិនិងឈ្នះ-ឈ្នះគ្នា ជឿទុកចិត្តគ្នាតែមិនមែនមន្ទិលសង្ស័យគ្នា ចាប់ដៃគ្នាជំតែមិនមែនវាយដំគ្នា ពិគ្រោះពិភាក្សាគ្នាតែមិនមែនជេរប្រមាថគ្នា ចាត់ទុកផលប្រយោជន៍រួមរបស់ប្រទេសនានាជាសំខាន់ ដើម្បីជំរុញសេដ្ឋកិច្ចភាវូបនីយកម្មវិវឌ្ឍន៍ទៅរកទិសដៅដែលកាន់តែបើកចំហ មានបរិយប័ន្ន ផ្តល់ផលប្រយោជន៍ដល់ប្រជាជន មានតុល្យភាពនិងឈ្នះ-ឈ្នះ។
យើងគួរតែខិតខំប្រឹងប្រែងជំរុញការបើកទូលាយដែលសហប្រតិបត្តិការគ្នាទទួលបន្ទុករួមគ្នា។ ប្រវត្តិសាស្ត្រនិងការអនុវត្តបានបញ្ជាក់ថា ស្ថិតនៅចំពោះមុខនឹងហានិភ័យនិងបញ្ហាប្រឈម ប្រទេសនានាត្រូវសាមគ្គីគ្នានិងបំពេញភារកិច្ចរបស់រៀងៗខ្លួន តែមិនត្រូវបង្ខូចផលប្រយោជន៍របស់អ្នកដទៃ។ ប្រទេសធំៗត្រូវធ្វើជាគំរូ តួអង្គសេដ្ឋកិច្ចសំខាន់ៗត្រូវដើរតួនាទីជាគំរូ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវប្រតិបត្តិយ៉ាងសកម្ម ជំរុញការអភិវឌ្ឍន៍រួមរបស់ពិភពលោកតាមរយៈការរួមគ្នាបើកទូលាយនិងទទួលខុសត្រូវជាមួយគ្នា។
យើងត្រូវខិតខំជំរុញការបើកទូលាយរួមដែលសហប្រតិបត្តិការគ្នាក្នុងអភិបាលកិច្ច។ ស្ថិតនៅចំពោះមុខនឹងបញ្ហាប្រឈមដែលនាំមកដោយសកលភាវូបនីយកម្មសេដ្ឋកិច្ច មិនត្រូវបណ្តែតបណ្តោយឱ្យឯកតោភាគីនិយមនិងការការពារនិយាមបំផ្លាញដល់សណ្តាលធ្នាប់អន្តរជាតិនិងក្រិត្យក្រមអន្តរជាតិ តែគឺគួរកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចជាសកលដោយឥរិយាបថស្ថាបនា ដើម្បីឆ្ពោះទៅរកផលប្រយោជន៍និងចៀសវាងការប៉ះពាល់។ ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈអភិបាលកិច្ចជាសកលដែលពិភាក្សាជាមួយគ្នា កសាងជាមួយគ្នានិងចែករំលែកជាមួយគ្នា គាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាមូលដ្ឋាន ធ្វើឱ្យមានសុក្រឹតភាពនូវក្រឹត្យក្រមអភិបាលកិច្ចសេដ្ឋកិច្ចជាសកល ជំរុញឱ្យកសាងសេដ្ឋកិច្ចពិភពលោកបែបកបើកទូលាយ។
លោកលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្ត!
កិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩ដែលទើបតែបិទសម័យប្រជុំបានគ្រោងផែនការដោយគ្រប់ជ្រុងជ្រោយចំពោះការអភិវឌ្ឍក្នុងអំឡុងពេលផែនការ ៥ ឆ្នាំលើកទី ១៤ របស់ប្រទេសចិន។ ប្រទេសចិនជិតនឹងសម្រេចគោលដៅដែលយកជ័យជម្នះក្នុងការកសាងសង្គមធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ និងការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ។ ចាប់ទពីឆ្នាំ២០២១តទៅ ប្រទេសចិននឹងចាប់ផ្តើមដំណើរថ្មីក្នុងការកសាងប្រទេសទំនើបសង្គមនិយមដោយគ្រប់ជ្រុងជ្រោយ ប្រទេសចិននឹងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ។ ដោយសមស្របនឹងសំណូមពរថ្មីនៃស្ថានការណ៍ថ្មី យើងបានលើកឡើងនិម្មាបនកម្មអភិវឌ្ឍថ្មីដែលចាត់ទុកដំណើរវិលជុំក្នុងស្រុកជាសំខាន់ ហើយដំណើរវិលជុំជាតិនិងអន្តរជាតិជំរុញដល់គ្នាទៅវិញទៅមក។ នេះមិនមែនដំណើរវិលជុំក្នុងស្រុកដ៏បិទជិតនោះទេ តែគឺជាដំណើរវិលជុំទាំងជាតិនិងអន្តរជាតិដែលកាន់តែបើកទូលាយ វាមិនត្រឹមតែជាតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសនានាទៀតផង។
ប្រទេសចិនមានប្រជាជនចំនួន ១៤០០លាននាក់ ក្រុមមនុស្សដែលមានចំណូលកម្រិតមធ្យមលើស៤០០លាននាក់ គឺជាទីផ្សារធំដែលប្រកបដោយសក្តានុពលបំផុតលើទូទាំងពិភពលោក។ តាមការប៉ាន់ប្រមាណ ក្នុង១០ឆ្នាំខាងមុខនេះ ទំហំនាំចូលទំនិញសរុបមានសង្ឃឹមលើសពី ២២ ទ្រីលានដុល្លារអាមេរិក។ ឧស្សាហកម្មផលិតកម្មចិនបានទៅជាចំណែកចាត់តាំងដ៏សំខាន់មួយនៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មទូទាំងពិភពលោក ដែលបានរួមចំណែកដ៏វិជ្ជមាន។ ទីផ្សារតម្រូវការក្នុងស្រុករបស់ប្រទេសចិននឹងបន្តបំផុសសក្តានុពលច្នៃប្រឌិតថ្មីជាបន្តបន្ទាប់។
លោកលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្ត!
ការរីករាលដាលនៃជំងឺកូវីដ១៩ជាបញ្ហាប្រឈមដ៏ធំចំពោះប្រទេសនានា។ ក្រោយពីការខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិន ប្រជាជនចិនទទួលបានសមិទ្ធផលយ៉ាងសំខាន់ក្នុងការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩។សេដ្ឋកិច្ចចិនបានលេចចេញនិន្នាការទៅរភាពល្អប្រសើរដោយនឹងនរ ក្នុង ៩ ខែដើមឆ្នាំ២០២០បានសម្រេចកំណើនវិជ្ជមាន ក្នុងនោះ ទំហំពាណិជ្ជកម្មអណ្តរជាតិបានកើនឡើង0.7% ការប្រើប្រាស់ទុនបរទេសកើនឡើង5.2% ដែលបានដើរតួនាទីវិជ្ជមានក្នុងការជំរុញការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ។
ដើម្បីគាំទ្របណ្តាប្រទេសនានាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រជាជនចិនបានចែករំលែកនូវបទពិសោធន៍របស់ខ្លួនដោយឥតលាក់លៀម ខិតខំផ្តល់ជំនួយដល់សហគមន៍អន្តរជាតិតាមលទ្ធភាព គិតមកត្រឹមថ្ងៃទី២០ខែតុលា បានផ្តល់ជំនួយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ប្រទេសចំនួន១៥០និងអង្គការអន្តរជាតិចំនួន៧ បាននាំចេញម៉ាស់ជាង ១៧៩០០០ លាន សំលៀកបំពាក់ការពារចំនួន ១៧៣០ លាន ប្រអប់ធ្វើតេស្តចំនួន ៥៤៣ លាន ដែលបានបង្ហាញនូវទំនួលខុសត្រូវរបស់ប្រទេសចិន ។ ជាបន្តទៅទៀត ប្រទេសចិននឹងប្រកាន់ខ្ជាប់ជំនឿចិត្តដែលបើកទូលាយ សហប្រតិបត្តិការ សាមគ្គីគ្នានិងឈ្នះឈ្នះ ពង្រីកការបើកទូលាយដោយគ្រប់ជ្រុងជ្រោយយ៉ាងម៉ឺងម៉ាត់មិនងាករេ សម្រេចការតភ្ជាប់ទីផ្សារក្នុងនិងក្រៅប្រទេស ការចែករំលែកធនធានដោយកាន់តែមានប្រសិទ្ធភាព ធ្វើឱ្យទីផ្សារប្រទេសចិនក្លាយជាទីផ្សាររបស់ពិភពលោក ទីផ្សារចែករំលែក និងទីផ្សាររបស់មនុស្សទាំងអស់ ដើម្បីបំពេញបន្ថែមកម្លាំងចលករកាន់តែច្រើនសម្រាប់សហគមន៍អន្តរជាតិ ។
ទី១ ស្វែងរកការបើកទូលាយកម្រិតកាន់តែខ្ពស់។ ក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅ តំបន់ពិសោធន៍ពាណិជ្ជកម្មសេរីនានានៃប្រទេសចិនខិតខំស្វែងរកការអភិវឌ្ឍ ដោយទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ។ ការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណានបានចាប់ផ្តើមដំណើរការដោយរលូន ។ ប្រទេសចិននឹងដើរតួនាទីណែនាំរបស់តំបន់ពិសោធន៍ពាណិជ្ជកម្មសេរីនិងកំពង់ផែពាណិជ្ជកម្មសេរីដោយមានប្រសិទ្ធភាព ដាក់ចេញបញ្ជីអវិជ្ជមាននៃពាណិជ្ជកម្មសេវាកម្មឆ្លងដែន បន្តពង្រីកការបើកទូលាយខាងសេដ្ឋកិច្ចឌីជីងលនិងបណ្តាញអ៊ីនធើណេតជាដើម ធ្វើកំណែទម្រង់និងការច្នៃប្រឌិតថ្មីខាងពាណិជ្ជកម្មនិងការវិនិយោគមានភាពសេរីនិងភាពងាយស្រួលឱ្យបានស៊ីជម្រៅ ជំរុញការកសាងប្រព័ន្ធថ្មីនៃសេដ្ឋកិច្ចបែបបើកទូលាយដែឡមានកម្រិតកាន់តែខ្ពស់ ។
ទី២ ជំរុញការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍពាណិជ្ជកម្មសេរី ។ ប្រទេសចិននឹងបន្តគាំទ្រសហគ្រាសប្រទេសនានាត្រួសត្រាយឱកាសពាណិជ្ជកម្មនៅប្រទេសចិនតាមរយៈវេទិកាបើកទូលាយ ដូចជាពិព័រណ៍នាំចូលចិនអណ្តរជាតិជាដើម ។ ប្រទេសចិននឹងស្វែងរកសក្តានុពលខាងងកំណើនពាណិជ្ជកម្មអន្តរជាតិ ដើម្បីរួមចំណែកវិជ្ជមានក្នុងការជំរុញកំណើនពាណិជ្ជកម្មអន្តរជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ។ ប្រទេសចិននឹងជំរុញការពន្លឿនអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនជាដើម ពូនជ្រំកម្លាំងចលករថ្មីខាងពាណិជ្ជកម្មអន្តរជាតិ ។ប្រទេសចិននឹងកាត់បន្ថយ «តារាងបច្ចេកវិទ្យាដែលចិនហាមនិងដាក់កំហិតក្នុងការនាំចូល» ដើម្បីបង្កើតបរិយាកាលល្អសម្រាប់ការផ្លាស់ប្តូរឆ្លងដែនដោយសេរីនៃកត្តាបច្ចេកវិទ្យា។
ទី៣ បន្តកែលម្អបរិយាកាសធ្វើពាណិជ្ជកម្ម។ បន្ទាប់ពីរងផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ១៩ ចិនបានអនុវត្តគោលនយោបាយមួយចំនួន ស្តីពីការជួយគាំទ្រសហគ្រាសដោះស្រាយក្តីលំបាក ដែលរួមទាំងបណ្តាសហគ្រាសដែលបានចុះឈ្មោះក្នុងប្រទេសចិន។ ឆ្នាំនេះ ចិនបានអនុវត្តច្បាប់វិនិយោគទុនសម្រាប់ពាណិជ្ជករអន្តរជាតិ និងក្រឹតក្រមមានពាក់ព័ន្ធ ដែលបានជួយកាត់បន្ថយនូវតារាងអវិជ្ជមាននៃការអនុញ្ញាតិឱ្យពាណិជ្ជករអន្តរជាតិចូលបណ្តាក់ទុនក្នុងទីផ្សារចិន។ ចិននឹងធ្វើឱ្យពេញលេញនូវប្រព័ន្ធច្បាប់ពាក់ព័ន្ធនឹងអន្តរជាតិបែបបើកទូលាយនិងមានតម្លាភាព បង្កើនការការពារកម្មសិទ្ធិបញ្ញា ថែរក្សាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់នៃសហគ្រាសទុនបរទេស បង្កើតបរិយាកាសធ្វើពាណិជ្ជកម្មកាន់តែល្អតាមរយៈការផ្តល់សេវាកម្មប្រកបដោយគុណភាពកាន់តែខ្ពស់។
ទី៤ ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ក្នុងតំបន់ឱ្យកាន់តែស៊ីជ្រៅ ។ ចិនរីករាយចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រកបដោយស្តង់ដារខ្ពស់ជាមួយប្រទេសកាន់តែច្រើន ដូចជាជំរុញឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងដៃកូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ក្នុងពេលឆាប់ៗ ពន្លឿនដំណើរចរចានៃកិច្ចព្រមព្រៀងស្តីពីការបណ្តាក់ទុនរវាងចិននិងអឺរ៉ុប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-ជប៉ុន-កូរ៉េខាងត្បូងជាដើម ដើម្បីលើកកម្ពស់នូវកម្រិតផ្លាស់ប្តូរនិងសិក្សារៀនសូត្រពីគ្នាជាមួយនឹងតំបន់ពាណិជ្ជកម្មសេរីស្តង់ដារខ្ពស់លើពិភពលោក។ ប្រទេសចិននឹងចូលរួមយ៉ាងសកម្មក្នុងការធ្វើកំណែទម្រង់នៃអង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចសហប្រតិបត្តិការយន្តការដូចជា អង្គការសហប្រជាជាតិ , ក្រុមប្រទេសG20 , អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ប្រទេសBRICS ជាដើម។ ចិននឹងរួមជាមួយប្រទេសពាក់ព័ន្ធ ដើម្បីកសាងតំបន់ “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។
លោក លោកស្រីអ្នកនាងកញ្ញានិង ប្រិយមិត្ត!
ជនជាតិចិនតែងថា ៉មិនបានឡើងទៅដល់មហាកំពែងមិនមែនជាវីរបុរស ៉( មានន័យថាត្រូវមានស្មារតីពុះពារការលំបាក)។ បច្ចុបន្ន ការអភិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងបញ្ហាលំបាកនិងស្មុគស្មាញ យើងត្រូវបង្កើនជំនឿចិត្ត ភាពអង់អាចក្លាហាន ចាប់ដៃគ្នាដើម្បីឆ្លងផុតពីគ្រាលំបាកវេទនា។ ប្រទេសចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសនានា បង្កើតឱកាសក្នុងការបើកទូលាយ ដោះស្រាយបញ្ហាលំបាកក្នុងកិច្ចសហប្រតិបត្តិការ ចាប់ដៃគ្នាដើម្បីបង្កើតអនាគតកាន់តែល្អបវរនៃមនុស្សជាតិ!
សូមអរគុណ៕
អ្នកបកប្រែ:Deng Qian