តាំងពីម៉ោង០ដល់ម៉ោង២៤ ថ្ងៃទី០៩ ខែវិច្ឆិកា ខេត្តយូណានក្នុងតំបន់គ្មានបន្ថែមករណីជំងឺកូវីដ១៩និងករណីឆ្លងកូវីដ១៩ដោយគ្មានអាការៈទេ ករណីឆ្លងកូវីដ១៩ដោយគ្មានអាការៈមកពីបរទេសបានបន្ថែម៣ករណី ដែលមកពីប្រទេសមីយ៉ាន់ម៉ា ហើយសុទ្ធតែជាជនជាតិមីយ៉ាន់ម៉ា បើយោងតាមដំណឹងពីគណៈកម្មការសុខាភិបាលខេត្តយូណាន។
គិតដល់ម៉ោង២៤ ថ្ងៃទី០៩ ខែវិច្ឆិកាខេត្តយូណានមានករណីជំងឺកូវីដ១៩ ចំនួន៤ករណី ករណីឆ្លងកូវីដ១៩ដែលគ្មានអាការៈមានចំនួន ៦ករណី សុទ្ធតែធ្វើការព្យាបាលនិងសង្កេតមើលនៅកន្លែងចត្តាឡីស័កក្នុងពេទ្យដែលបានកំណត់៕
អ្នកសារព័ត៌មាន៖ Yun Zhongxiao
ការបកប្រែដោយ លីហ្សា