លោក ស៊ី ជីនភីង បានផ្ញើលិខិតដើម្បីអបអរសាទរការសម្ពោធបើកមហាសន្និបាតលើកទី១នៃវេទិការបច្ចេកវិទ្យានិងការឆ្នៃប្រឌិតថ្មីអន្តរជាតិ នៃវេទិការអាស៊ីBOAO

2020-11-10 17:22:17 |ប្រភព:CRI

ថ្ងៃទី ១០ ខែវិច្ឆិកា  ​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋចិន​បានផ្ញើ​លិខិត​ដើម្បី​​អបអរសាទរ​ការ​សម្ពោធបើក​មហាសន្និបាត​លើកទី១​​នៃ​​វេទិការ​បច្ចេកវិទ្យា​និង​ការឆ្នៃប្រឌិតថ្មី​អន្តរជាតិ​ នៃ​វេទិការ​អាស៊ី​BOAO។ 

លោក ស៊ី ជីនភីង ​បាន​គូស​បញ្ជាក់ថា  ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​ត្រូវ​ផ្តល់​ផលប្រយោជន៍​ទូទៅ​ដល់​មនុស្សជាតិទាំងមូល។​ ​បច្ចុប្បន្ន​  ​ពិភពលោក​កំពុង​ប្រឈម​នឹង​​បញ្ហា​គ្រប់ប្រភេទដូចជា​​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​19​ជាដើម​  ។ ​ប្រទេសចិន​មាន​ឆន្ទៈ​រួមជាមួយ​ប្រទេស​នានា  ​​បង្កើន​​ការច្នៃប្រឌិតថ្មី​និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្ត្រ​  ​ជំរុញ​​​ការផ្លាស់ប្តូរ​ច្នៃប្រឌិតថ្មី​អន្តរជាតិ​ដែល​កាន់តែបើកទូលាយ ​បរិយាបន្ន​  ​ចែក​រំលែកគ្នា​និង​ផ្តល់ផលប្រយោជន៍គ្នា ​ដើម្បី​ចូលរួម​ផ្តល់​វិភាគទាន​ដល់​ការស្តារ​សេដ្ឋកិច្ច​ពិភពលោក​ឡើងវិញ​  ​ក៏ដូចជា​ការធានា​សុខាភិបាល​របស់​ប្រជាជន​។ ​មហាសន្និបាត​បច្ចេកវិទ្យា​និង​ការឆ្នៃប្រឌិតថ្មី​អន្តរជាតិ​ដែល​បាន​សហរៀបចំឡើងដោយ​​វេទិការ​អាស៊ី​BOAO ​​រួមជាមួយ​​រដ្ឋបាល​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​ ​​នឹង​ក្លាយជា​វេទិកា​​ផ្លាស់ប្តូរ​និង​សហប្រតិបត្តិការ​ដ៏​សំខាន់​​សម្រាប់​ទូទាំង​ពិភពលោក​  ។ ​សង្ឃឹម​ថា​មហាសន្និបាត​ផ្តោត​​លើ​ប្រធានបទ​ស្តីពី “ការច្នៃប្រឌិតថ្មី​ជំរុញ​ការអភិវឌ្ឍ​ជា​​និរន្តរភាព”  ​បង្កើន​មតិឯកភាព​ ​ជំរុញ​កិច្ចសហប្រតិបត្តិការ ​ដើម្បី​​បម្រើ​ឱ្យ​កាន់តែ​ល្អ​ដល់​ប្រជាជន​គ្រប់ប្រទេស៕​​

 

អ្នកបកប្រែ:Deng Qian