លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើជាអធិបតីនៅក្នុងពិធីសំណេះសំណាលពីការជំរុញ នូវការអភិវឌ្ឍនៃខ្សែក្រវាត់សេដ្ឋកិច្ចទន្លយ៉ាងសេដោយគ្រប់ជ្រុងជ្រោយព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅក្រុងណានជីងខេត្តជាំងស៊ូកាលពីថ្ងៃទី១៤ខែវិច្ឆិកា ដោយគូសបញ្ជាក់ថា ត្រូវអនុវត្តស្មារតីនៃសមាជជាតិលើកទី១៩នៃមជ្ឈិមបក្សកុម្មុយនីស្តចិននិងសន្និសីទពេញអង្គលើកទី២ ទី៣ ទី៤និងទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអណត្តិទី ១៩ ដោយ ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវទស្សនអភិវឌ្ឍន៍ថ្មី ជំរុញឱ្យតំបន់ខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ាងសេមានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថា ការជំរុញនូវការអភិវឌ្ឍនៃខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ាងសេ គឺជាគោលនយោបាយដ៏សំខាន់នៃមជ្ឈិមបក្សកុម្មុយនីស្តចិន គឺជាយុទ្ធសាស្រ្តដ៏សំខាន់ដែលទាក់ទិននឹងស្ថានការណ៍ទូទៅនៃការអភិវឌ្ឍប្រទេសជាតិ ។ ទី១ត្រូវបង្កើនការអភិរក្សនិងការស្តារឡើងវិញនូវប្រព័ន្ធអេកូ-បរិស្ថាន ទី២ត្រូវជំរុញឱ្យមានភាពរលូននូវទីផ្សារក្នុងស្រុក ទី៣ត្រូវកសាងតំបន់ថ្មីដែលមានការបើកទូលាយកម្រិតខ្ពស់ ទី៤ត្រូវពន្លឿនការធ្វើទំនើបភាវូបនីយកម្មនៃមូលដ្ឋានឧស្សាហកម្មនិងខ្សែសង្វាក់ឧស្សាហកម្ម ទី៥ត្រូវការពារបន្តវេននិងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវវប្បធម៌ទន្លេយ៉ាងសេ៕
អ្នកបកប្រែ:Li Zhanjing