លោក​ស៊ីជីនភីង ៖ ប្រកាន់​ខ្ជាប់​មិន​ងាករេ​នូវ​ការ​ដើរ​តាមផ្លូវ​នីតិរដ្ឋ​​នៃ​សង្គមនិយម​ដែល​មាន​លក្ខណៈពិសេស​ចិន​

2020-11-18 18:12:47 |ប្រភព:CRI

កិច្ច​ប្រជុំបូក​សរុប​ការងារ​ស្តីពី​ការ​ធ្វើ​ឱ្យ​មាន​នីតិរដ្ឋ​ដោយ​​គ្រប់​ជ្រុង​ជ្រោយ​នៃ​មជ្ឈិម​ចិន​បាន​បើកធ្វើនៅក្រុង​ប៉េកាំង​ពី​ថ្ងៃទី​ ១៦ ដល់​ ១៧ ខែ​វិច្ឆិកា​ ។     ថ្លែង​ក្នុងកិច្ច​ប្រជុំ​ លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បាន​គូស​បញ្ជាក់​ថា​ ត្រូវ​ប្រកាន់​ខ្ជាប់មិន​ងាក​រេ​នូវ​ការ​ដើរ​តាម​ផ្លូវ​នីតិ​រដ្ឋ​​នៃ​សង្គមនិយម​ដែល​មាន​លក្ខណៈពិសេស​ចិន​​ ​ជំរុញ​ការ​កសាង​ប្រព័ន្ធ​អភិបាលកិច្ច​ជាតិ​និងធ្វើ​ទំនើបកម្ម​ខាង​សមត្ថភាព​អភិបាលកិច្ច​​ ។

លោក​ស៊ីជីនភីង​បាន​បញ្ជាក់ថា​ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​ដឹកនាំ​របស់​បក្សក្នុង​ការ​ធ្វើឲ្យ​មាន​​នីតិរដ្ឋគ្រប់ជ្រុង​ជ្រោយ​ ប្រកាន់ខ្ជាប់​នូវ​អភិបាល​កិច្ច​ជាតិ​​និង​ការ​កាន់អំណាច​អាស្រ័យ​​រដ្ឋ​ធម្មនុញ្ញ និង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​នូវ​ប្រព័ន្ធ​ច្បាប់​ដែល​ត្រូវ​ការ​ជា​បន្ទាន់​ក្នុងនីតិរដ្ឋ​​ ។ ត្រូវ​កំណត់​បទ​ប្បញ្ញត្តិ​និង​ដែន​សម្រាប់​អំណាច​រដ្ឋបាល​តាមផ្លូវ​ច្បាប់​ ពន្លឿន​ការ​ផ្លាស់​ប្តូរ​មុខងារ​នៃ​រដ្ឋាភិបាល​ លើក​កម្ពស់ការ​កសាង​ទំនុក​ចិត្ត​ចំពោះ​​ប្រព័ន្ធ​យុត្តធម៌ និង​ធ្វើ​ឱ្យមាន​សុក្រឹតភាព​​នូវ​ប្រព័ន្ធច្បាប់​ដើម្បី​​ធានា​យុត្តិធម៌និង​សច្ចធម៌ក្នុង​សង្គម​ ។

 

អ្នកបកប្រែ:Li Qingli