លោកស៊ី ជីនភីង ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំសន្ទនារវាងថ្នាក់ដឹកនាំឧស្សាហកម្មនិងពាណិជ្ជកម្មនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក

2020-11-19 17:12:21 |ប្រភព:CRI

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា នៅក្រុង​ប៉េកាំង លោកស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​សន្ទនា​​រវាងថ្នាក់ដឹក​នាំ​ឧស្សាហកម្មនិងពាណិជ្ជកម្ម​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​អាស៊ីប៉ាស៊ីហ្វិកតាម​ប្រព័ន្ធ​វីដេអូ​ ព្រម​និង​ថ្លែងសុន្ទរកថាគន្លឹះ​​ក្រោម​ចំណងជើង​ថា ​“បង្កើត​និម្មាបនកម្ម​អភិវឌ្ឍ​ន៍ថ្មី សម្រេច​ការផ្តល់​ផលប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ-​ឈ្នះ” ដោយ​បាន​គូសបញ្ជាក់ថា ពិភពលោក​ជា​សហគមន៍​រួម​វាសនា​តែ​មួយ​ដែល​មិន​អាច​បំបែកចេញ​ពី​គ្នា​​បាន​ ​ដូចនេះ​គួរ​​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង ​និង​ជំរុញការស្តារ​​សេដ្ឋកិច្ច​ពិភពលោក​ស្តារឡើងវិញ ។ ​ប្រទេសចិន​បាន​សកម្ម​បង្កើត​និម្មាបនកម្ម​អភិវឌ្ឍន៍​ថ្មី​ ប្រកាន់​ខ្ជាប់​នូវការ​បើកចំហ​ចំពោះ​បរទេស សម្រេច​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ​-​ឈ្នះ​ជា​មួយ​បណ្តា​ប្រទេស​លើ​ពិភពលោក​ សំដៅ​ត្រួសត្រាយ​អនាគត​កាន់តែ​ល្អ​ប្រសើរ​​នៃតំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​និង​ពិភពលោក ។ លោក​បាន​លើក​ឡើងសំណើ ៣ ចំណុច​ ៖

ទី ១ យើងត្រូវ​​ក្តាប់​ជាប់​ចំណុចមូលដ្ឋាន​ជាយុទ្ធសាស្រ្ត​​សម្រាប់​ពង្រីក​តម្រូវការ​ក្នុង​ស្រុក​ ដើម្បី​ធ្វើ​ឱ្យ​​សេដ្ឋកិច្ច​ជាតិចរាចរណ៍យ៉ាងរលូន ។

ទី ២ យើងត្រូវ​​​ផ្តោតសំខាន់​លើ​ការ​ជំរុញ​នវានុវត្តន៍​ផ្នែកបច្ចេកវិទ្យា និង​បង្កើត​កម្លាំង​ចលករ​ថ្មី​សម្រាប់អភិវឌ្ឍ​សេដ្ឋកិច្ច ។ 

ទី ៣ យើងត្រូវ​​​​​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កំណែទម្រង់​ជា​បន្ត​បន្ទាប់​ ដើម្បី​បំផុសយ៉ាង​ពេញ​លេញ​នូវ​​កម្លាំង​រស់រវើក​នៃទីផ្សារ​ ៕

 

អ្នកបកប្រែ:Zhai Qianqian