ទីក្រុងអ៊ូហានបានបង្កើតអំពូលភ្លើងផ្លូវដែលអាចសាកថ្មទូរស័ព្ទដៃដោយឥតខ្សែ

2020-11-19 18:04:12 |ប្រភព:yunnangateway

ថ្មី្ៗនេះ    អំពូលភ្លើងផ្លូវបែបថ្មីចំនួនប្រមាណ៦០ដែលអាចសាកថ្មទូរស័ព្ទដៃដោយឥតខ្សែត្រូវបានតំឡើងផ្លូវចាំងហាន ទីក្រុងអ៊ូហាន ខេត្តហ៊ូបេ មានប្រជាជនជាច្រើនមកទីនេះដើរលេងហើយសាកល្បង។

សូមបញ្ជាក់ថា  បង្គោលភ្លើងផ្លូវទាំងនេះត្រូវបានសម្គាល់ដោយសញ្ញា“កន្លែងសាកថ្មទូរស័ព្ទដៃឥតខ្សែ”ទូរស័ព្ទដៃដែលមានមុខងារសាកថ្មថ្មីឥតខ្សែអាចសាកបានលឿននៅទីនេះ។លើសពីនេះទៀត  ភ្លើងបំភ្លឺផ្លូវក៏មានមុខងារដូចជាត្រួតពិនិត្យចំនួនមនុស្សតាមដងវិថី  និងជូនដំណឹងបន្ទាន់ដោយគ្រាន់តែចុចប៉ូតុងមួយ៕