ស្រុកក្រីក្រចំនួន៨៣២នៃប្រទេសចិនត្រូវបានចាកចេញពីភាពក្រីក្រទាំងអស់

2020-11-25 18:23:19 |ប្រភព:yunnangateway


នាថ្ងៃទី២៣ខែវិច្ឆិកាខេត្តគួយចូវដែលស្ថិតនៅភាគនិរតីប្រទេសចិនបានប្រកាសថាស្រុកក្រីក្រចំនួន៩ទៀតដែលនៅសេសសល់នឹងត្រូវដកចេញពីចំណាត់ថ្នាក់ស្រុកក្រីក្រ។រហូតមកដល់ពេលនេះស្រុកក្រីក្រចំនួន៨៣២នៅក្នុងប្រទេសចិនទាំងអស់ត្រូវបានដកចេញពីភាពក្រីក្រ។

ដោយអនុលោមតាមគោលនយោបាយនិងបទប្បញ្ញត្តិពាក់ព័ន្ធស្តង់ដារនៃការដកចេញស្រុកក្រីក្រសំខាន់វាស់តាមអត្រាកើតភាពក្រីក្រគឺ អត្រាកើតភាពក្រីក្ររបស់ស្រុកក្រីក្រត្រូវធ្លាក់ចុះក្រោម២% ហើយតំបន់ភាគខាងលិចនៃប្រទេសចិនត្រូវធ្លាក់ចុះក្រោម៣% ។បន្ទាប់ពីស្រុកក្រីក្រត្រូវដកចេញ  ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃប្រទេសចិននឹងធ្វើការត្រួតពិនិត្យដោយចៃដន្យលើស្ថានភាពជាក់ស្តែង  ដើម្បីធានាថាលទ្ធផលនៃកាចាកចេញពីភាពក្រីក្រអាចទប់ទល់នឹងការធ្វើតេស្តនេះ។

ចាប់តាំងពីឆ្នាំ២០១៣មកប្រទេសចិនបានកាត់បន្ថយចំនួនប្រជាជនក្រីក្រជាងសរុប៩៣លាននាក់  ការកាត់បន្ថយជាមធ្យមប្រចាំឆ្នាំមានចំនួនជាង១០លាននាក់។ឆ្លងកាត់ការខិតខំនៅឆ្នាំនេះប្រជាជនក្រីក្រនៅសេសសល់នឹងត្រូវបានដកចេញពីភាពក្រីក្រតាមពេលកំណត់៕

អ្នកសារព័ត៌មាន៖ Hou Xuejing

បកប្រែដោយលីហ្សា