សម្តេច តេ ជោ ហ៊ុន សែន អញ្ជើញចូល រួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើក ទី ១៧ ក្រោម មូលបទ « រួមគ្នា កសាង ខ្សែក្រវាត់ និង ផ្លូវ និង ពង្រឹង កិច្ច សហ ប្រតិប ត្តិ ការ សេដ្ឋកិច្ច ឌីជីថល »

2020-11-27 16:15:34 |ប្រភព:វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើក ទី ១៧ ក្រោម មូលបទ « រួមគ្នា កសាង ខ្សែក្រវាត់និង ផ្លូវ និង ពង្រឹង កិច្ច សហ ប្រតិប ត្តិ ការ សេដ្ឋកិច្ច ឌីជីថល »តាមរយៈប្រព័ន្ធ Video Conference ។

ពិ ព័រណ៍ អាស៊ាន - ចិន លើក ទី ១៧ ផ្តោតលើការជំរុញ ការស្តារ សេដ្ឋកិច្ច តំបន់ ឡើងវិញ ក្រោយ ពីវិបត្តិកូវីដ–១៩ និង ការ រក្សា សន្ទុះ រឹងមាំ នៃ កិច្ច សហប្រតិបត្តិការ កាន់តែ ស៊ីជម្រៅ រវាង អាស៊ាន និង ចិន ។ ពិធី នេះ ក៏នឹងផ្តល់នូវកាលានុវត្តភាពធំធេងដល់កម្ពុជា ដើម្បីពង្រឹងនិង ធ្វើ ពិពិធ កម្ម ទីផ្សារ នាំចេញ និង ទាក់ទាញ ក្រុម អ្នក វិនិយោគ ផ្ទាល់ ពី បរទេស និង ប្រទេស ដែលបាន ចូលរួម ពិព័រណ៍ នេះ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។

សម្តេច តេ ជោ ហ៊ុន សែន បានថ្លែងសន្ទរកថាគន្លឹះក្នុង ព្រឹត្តិការណ៍ ដ៏ សំខាន់នេះ ដោយ បានគូសបញ្ជាក់ពីភាពចាំបាច់ត្រូវពង្រឹងការប្តេជ្ញាទ្រទ្រង់គោលការណ៍ពហុភាគីនិយម និង កិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្នុងការ ដោះស្រាយ ផល ប៉ះពាល់ ដ៏ ធ្ងន់ធ្ងរលើសេដ្ឋកិច្ច-សង្គម ដោយសារ ការរាតត្បាត នៃ កូ វីដ –១៩ ។ សម្តេច តេ ជោ សង្កត់ធ្ងន់លើសារសំខាន់ នៃ ការអភិវឌ្ឍ សេដ្ឋកិច្ច ឌីជីថលនិងសង្គម ឌីជីថល ដើម្បី សម្រប ទៅ នឹង កាលៈទេសៈ ប្រក្រតីភាព ថ្មី លើកកម្ពស់ ភាពរឹងមាំនិង ការអភិវឌ្ឍ ប្រកបដោ យចីរភាព ហើយនឹង សម្រេច បាន វឌ្ឍនភាព បន្ថែមទៀត។សម្តេច តេ ជោ ក៏ បានលើកឡើងផងដែរ អំពី ការខិតខំ របស់ កម្ពុជា សំដៅ ជំរុញ ការធ្វើ ឌី ជី ថ លូ ប នីយកម្ម លើ ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និង រដ្ឋបាល សាធារណៈ ព្រម គ្នា ជាមួយ និងការអនុវត្តវិធានការកែទម្រង់យ៉ាងមុតស្រួច ដើម្បី កែលម្អ បរិយាកាស ធុរកិច្ច និង វិនិយោគ ឱ្យ បាន កាន់តែ ប្រសើរ ៕