ពេលថ្មីៗនេះ លោក ស៊ី ជីនភីង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្ញើសំបុត្រឆ្លើយតប ជូនបុគ្គលិកចាស់ដែលបានចូលនិវត្តមួយចំនួនរបស់ ទីភ្នាក់ងារបោះពុម្ភអប់រំប្រជាជន ដើម្បីសួរសុខទុក្ខបុគ្គលិកទាំងអស់ផង ក៏ដូចជាលើកឡើងនូវ សេចក្តីរំពឹងទុកដ៏ខ្លាំងចំពោះការងារនិព័ន្ធ រៀបចំ ស្រាវជ្រាវ និងបោះពុម្ភសៀវភៅបង្រៀនផង។
លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ក្នុងផែនការអភិវឌ្ឍសតវត្សរ៍របស់ប្រទេស ការអប់រំជាមូលដ្ឋាន។ សង្ឈឹមថាទីភ្នាក់ងារបោះពុម្ភអប់រំប្រជាជនព័ន្ធជុំវិញភារកិច្ចមូលដ្ឋាននៃការអប់រំ ដែលផ្តោតលើសិលធម៌ ប្រកាន់ខ្ជាប់ទឹសដៅនយោបាយដ៏ត្រឹមត្រូវ ផ្សព្វផ្សាយប្រពៃណីល្អ ជំរុញការធ្វើកំណែទម្រង់និងច្នៃប្រឌិតថ្មី ខិតខំនិពន្ធសៀវភៅបង្រៀនប្រកបដោយគុណភាពខ្ពស់ ដែលនឹងជួយលើកកម្ពស់កម្រិតបញ្ញា និងពង្រឹងស្មារតី ចាក់ឬសគល់កាន់តែស៊ីជ្រៅ ដើម្បីផ្តល់វិភាគទានកាន់តែច្រើនក្នុងការបណ្តុះបណ្តាលស្ថាបត្យករ អ្នកបន្តវេននៃសង្គមនិយម ដែលអភិវឌ្ឍរីកចម្រើនដោយគ្រប់ជ្រុងជ្រោយ ទាំងវិស័យសិលធម៌ ប្រាជ្ញា កីឡា វប្បធម៌ និងពលកម្ម ដើម្បីកសាងប្រទេសខ្លាំងក្នុងវិស័យអប់រំ៕