ក្រសួងការបរទេសចិនថ្លែងថា សហរដ្ឋអាមេរិកគាបសង្កត់សហគ្រាសភូមិភាគស្វយ័តស៊ីនជាំងគឺមានគោលបំណងបំផ្លាញស្ថិរភាព​ ការអភិវឌ្ឍនិងវិបុលភាពនៅភូមិភាគស្វយ័តស៊ីនជាំង

2020-12-04 16:19:39 |ប្រភព:CRI

ទាក់ទិងនឹងបទប្បញ្ញត្តិហាមឃាត់ដែលចេញផ្សាយដោយស្ថាប័នពាក់ព័ន្ធនៃសហរដ្ឋអាមេរិកស្តីពីការហាមឃាត់ការនាំចូលសំឡីកប្បាសនិងវាយនភណ្ឌកប្បាសពីភូមិភាគស្វយ័តស៊ីនជាំងប្រទេសចិន​   លោកស្រីHua​​ Chunying​  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៣ខែធ្នូថា​​   សហរដ្ឋអាមេរិកតាមរយៈការដាក់សម្ពាធនិងដាក់ទណ្ឌកម្មដើម្បីរឹតត្បិតនិងគាបសង្កត់ក្រុមហ៊ុនស៊ីនជាំង ​ហើយនិងបំផ្លាញស្ថិរភាព​​   ការអភិវឌ្ឍនិងវិបុលភាពនៅស៊ីនជាំង​   ប្រទេសចិននឹងបន្តចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ននិងក្រុមហ៊ុនចិនដែលពាក់ព័ន្ធ។

លោកស្រី Hua​​ Chunying ​បានថ្លែងទៀតថា ​​អ្នកនយោបាយអាមេរិកមួយចំនួនបានប្រឌិតព័ត៌មានក្លែងក្លាយដែលហៅថា“បង្ខំឱ្យធ្វើការ” ក្នុងគោលបំណងរឹតត្បិតនិងគាបសង្កត់ទៅលើស្ថាប័ននិងសហគ្រាសពាក់ព័ន្ធនៅក្នុងប្រទេសចិននិងទប់ទល់ការអភិវឌ្ឍន៍របស់ចិន។ការជួយប្រជាជននៃគ្រប់ជនជាតិសម្រេចឱ្យមានការងារធ្វើប្រកបដោយស្ថិរភាពនិង“បង្ខំឱ្យធ្វើការ” គឺជានិយមន័យពីរយ៉ាង​  ទង្វើរបស់សហរដ្ឋអាមេរិករំលោភច្បាប់ពាណិជ្ជកម្មអន្តរជាតិ​   ប្រទេសចិនដាស់តឿនដល់អ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួនឱ្យគោរពការពិតជាក់ស្តែងជាមូលដ្ឋាន ​ ហើយបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនតាមរយៈបញ្ហាដែលពាក់ព័ន្ធនឹងភូមិភាគស្វយ័តស៊ីនជាំង៕

 

អ្នកបកប្រែ:Kong Siqi