លោកស៊ីជីនភីង៖ប្រទេសចិនសម្រេចគោលដៅពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនក្នុងយុគស័យថ្មីតាមពេលកំណត់

2020-12-04 16:50:22 |ប្រភព:CRI

ថ្ងៃទី​៣ ខែធ្នូ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​គោលនយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​រៀបចំធ្វើ​កិច្ចប្រជុំ ​ដើម្បី​ត្រងស្តាប់​របាយការណ៍​បូកសរុប​ការងារ​អំពី​ការ​ពុះពារ​ឧបសគ្គ​ក្នុង​ការ​លុបបំបាត់​ភាព​ក្រីក្រ​។​លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់​ថា​ ​តាម​រយៈការ​ខិត​ខំប្រឹង​ប្រែង​អស់​រយៈពេល​៨​ឆ្នាំ ​ប្រទេស​ចិន​បាន​សម្រេច​គោលដៅ​ពុះពារឧបសគ្គ​ក្នុង​ការ​លុបបំបាត់​ភាព​ក្រីក្រ​ក្នុង​យុគស័យ​ថ្មី​តាម​ពេល​កំណត់​ ​ចំនួន​ប្រជាជន​ក្រីក្រ​នៅ​ជនបទ​តាម​ស្តង់ដារ​បច្ចុប្បន្ន​សុទ្ធតែ​រូច​ផុត​ពី​ភាពក្រីក្រ ​ស្រុក​ក្រីក្រ​ក៏​សុទ្ធតែ​រូចផុត​ពី​ភាពក្រីក្រ​ដែរ​ ពោល​គឺ​បាន​​លុប​បំបាត់​ភាពក្រីក្រ​ដាច់ខាត​និង​ភាពក្រីក្រ​ជាទូទៅ​ក្នុងតំបន់​ ​​ប្រជាជន​ក្រីក្រ​ចំនួន​១០០លាន​នាក់​បានសម្រេចការ​​រួចផុត​ពី​ភាព​ក្រីក្រ​ គឺ​​ទទួល​បាន​ភាព​ជោគជ័យ​សំខាន់​ដែល​ធ្វើ​ឱ្យ​ទូទាំង​ពិភពលោក​កោត​សរសើរ។

ទន្ទឹមនឹងនេះ ​កិច្ចប្រជុំ​បាន​បង្ហាញថា​ ​បច្ចុប្បន្ន ​បញ្ហា​ដែល​ការ​អភិវឌ្ឍ​នៅ​ប្រទេស​ចិន​មិន​តុល្យភាព​និង​មិនពេញលេញ​នៅតែ​លេចធ្លោ ភារកិច្ច​ដែល​ពង្រឹង​និង​ត្រួសត្រាយ​សមិទ្ធផល​ខាង​ការ​ពុះពារ​ឧបសគ្គ​ក្នុង​ការ​លុបបំបាត់​ភាព​ក្រីក្រ​នៅ​តែ​លំបាក​ណាស់​​។​ត្រូវ​បន្តរក្សា​គោល​នយោបាយ​ជំនួយ ​ការ​គាំទ្រ​ផ្នែក​ប្រាក់​ទុន ​និង​កម្លាំង​ជួយ​មាន​ភាព​នឹងនរ​ជា​ទូទៅ ​លើក​ទឹកចិត្ត​ឧស្សាហកម្ម​អតិពលកម្ម​នៅ​តំបន់​ភាគខាង​កើត​និង​កណ្តាល​ប្រទេស​ចិន​ផ្លាស់​ទី​តាំង​ទៅ​តំបន់ភាគ​ខាង​លិច​ប្រទេស​ចិន​ ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ធានា​សង្គម​បច្ចុប្បន្ន​ ​ជំរុញ​គ្រួសារ​ដែល​មាន​ពលករ​ទុន​ខ្សោយ​ជា​ដើម​រក​ការងារ​ធ្វើ​នៅ​ក្បែរ​ផ្ទះ៕

 

អ្នកបកប្រែ:Liu Yan