ពិព័រណ៍ចិន-អាស៊ីខាងត្បូងត្រឡប់មកវិញហើយ

2020-12-04 17:04:17 |ប្រភព:yunnangateway

ពិព័រណ៍ចិន-អាស៊ីខាងត្បូងត្រឡប់មកវិញហើយ។ ប៉ុន្តែមិនដូចឆ្នាំមុនៗនោះទេ ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកនេះ នឹងត្រូវបានធ្វើឡើងតាមបណ្តាញអ៊ីនធើណែតនិងក្នុងពន្លាពិព័រណ៍។យោងតាមព័ត៌មានដែលចេញផ្សាយដោយរដ្ឋបាលខេត្តយូណានបានឱ្យដឹងថា ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែធ្នូ ខេត្តយូណាននឹងរៀបចំពិព័រណ៍ចិន-អាស៊ីខាងត្បូងអនឡាញដែលមិនមានការបិទបញ្ចប់កម្មវិធីនោះទេ ហើយផ្តល់នូវ“ ស្តង់ពិព័រណ៍” ឥតគិតថ្លៃឱ្យក្រុមហ៊ុនចូលរួមតាំងពិព័រណ៍។

ក្រុមហ៊ុនចូលរួមតាំងពិព័រណ៍អាចចុះឈ្មោះដើម្បីចូលរួមការតាំងពិព័រណ៍នេះតាមរយៈគេហទំព័រផ្លូវការAPP និងកូនកម្មវិធីក្នុង Wetchat នៃពិព័រណ៍ចិន-អាស៊ីខាងត្បូង ៕

 

បកប្រែដោយលីហ្សា