ថ្ងៃចន្ទ ទី៧ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលអំណោយម៉ាស់ ចំនួន២០០០០ (២ម៉ឺនបន្ទះ) ពីលោកឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិន ប្រចាំកម្ពុជា ។ នាឱកាសនោះ លោកជំទាវបានថ្លែង អំណរគុណចំពោះភាគីមជ្ឈមណ្ឌលវប្បធម៌ចិន និងរដ្ឋាភិបាលចិន ដែលតែងគិតគូជួយដល់ប្រទេសកម្ពុជាលើគ្រប់វិស័យជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជា និងប្រទេសទាំងអស់កំពុងប្រឈមនឹងវិបត្តិមេរោគឆ្លង Covid 19 ។ អំណោយម៉ាស់នេះនឹងប្រើជាប្រយោជន៍ក្នុងការពារមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលកំពុងបម្រើការងារប្រចាំថ្ងៃ ដើម្បីបង្ការពីការរីករាលដាលឆ្លង នៃជំងឺCovid 19។