កំណើន​សេដ្ឋកិច្ច​បង្កើន​ល្បឿន​ ការនាំចូលនិងនាំចេញពាណិជ្ជកម្មបរទេសរបស់ចិនពីខែមករា​ដល់​ខែវិច្ឆិកា​ឆ្នាំ​នេះ​កើនឡើង ១.៨%បើ​ប្រៀប​ធៀបជាមួយ​និង​​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​មុន​

2020-12-09 17:09:27 |ប្រភព:CRI

នាយកដ្ឋាន​គយ​ចិន​បាន​ប្រកាស​ទិន្នន័យ​ស្ថិតិ​កាលពី​ថ្ងៃ​ទី​៧​ខែ​ធ្នូរថា​ ពីខែមករា​ដល់ខែ​វិច្ឆិកាឆ្នាំ​នេះទំហំទឹកប្រាក់​សរុប​នៃ​ការ​នាំចូល​និង​នាំចេញ​ពាណិជ្ជកម្ម​ទំនិញ​របស់​ប្រទេស​ចិន​គឺ​ត្រូវ​ជា​២៩.០៤​ទី្រលាន​យាន់​ប្រាក់​ចិន​ បាន​កើន​ឡើង​ ១.៨%បើ​ប្រៀប​ធៀបជាមួយ​និង​​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​មុន​ បង្ហាញ​ពី​និន្នាការ​ទៅ​រក​ភាព​ល្អ​ប្រសើរ​និង​បង្កើន​ល្បឿន​កំណើន​។

ពី​ខែ​មករាដល់​ខែ​កញ្ញា​ឆ្នាំនេះ ​ល្បឿន​​កំណើននៃ​ពាណិជ្ជកម្ម​បរទេស​ចិន​បាន​សម្រេច​កំណើនជា​វិជ្ជមាន​លើក​ដំបូង​ក្នុង​ឆ្នាំ​នេះ​ បាន​កើនឡើង​​០.៧%បើប្រៀប​ធៀប​ជាមួយ​និង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​មុន​ ពី​ខែ​មករា​ដល់​ខែ​តុលា​ ​ល្បឿន​កំណើននៃ​ពាណិជ្ជកម្ម​បរទេស​ចិន​បាន​កើន​ឡើង​​ដល់​១.១%  ចូល​ខែ​វិច្ឆិកា​ កំណើន​បន្ត​ពង្រីក​។

តាម​ទិន្នន័យ​ស្ថិតិ​បង្ហាញ​បាន​ឱ្យ​ដឹងថា​ ខែ​វិច្ឆិកានេះ​ ការ​នាំចូល​និង​នាំចេញ​ពាណិជ្ជកម្ម​បរទេស​ចិន​ត្រូវជា​៣.០៩ទី្រលាន​យាន់​ប្រាក់​ចិន​ បាន​កើន​ឡើង​​​៧.៨% ក្នុង​នោះ​ ការនាំ​ចេញ​ត្រូវជា​១.៨ទ្រីលាន​យាន់​ប្រាក់​ចិន​ បាន​កើនឡើង​១៤.៩% ការ​នាំចូល​ត្រូវជា១.២៩ទ្រីលាន​យាន់​ប្រាក់​ចិន ធ្លាក់​ចុះ​០.៨%។ ការ​នាំ​ចេញ​រក្សា​កំណើន​ប្រកប​ដោយ​ល្បឿន​លឿន​បាន​ផ្តល់​កម្លាំង​ចលកល​ដល់​ការ​បង្កើន​ល្បឿន​ជាទូទៅ​នៃ​ពាណិជ្ជកម្ម​បរទេស​៕

 

អ្នកបកប្រែ:Li Zhanjing