តាមដំណឹងបានឱ្យដឹងថា កាលពីថ្ងៃទី ៧ ខែធ្នូ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុលប្រទេសស៊ុយអែត (SIPRI) បានចេញផ្សាយរបាយការណ៍មួយដោយអះអាងថា សហរដ្ឋអាមេរិកនិងចិនឈរនៅលំដាប់ទី ១ និងទី ២ ដោយឡែកពីគ្នាលើទំហំទឹកប្រាក់នៃការជួញដូរសព្វាវុធលើពិភពលោកឆ្នាំ២០១៩ ។ ក្នុងចំណោមក្រុមហ៊ុនជួញដូរសព្វាវុធសំខាន់ៗលើពិភពលោកចំនួន ២៥ អាមេរិកមានក្រុមហ៊ុនចំនួន ១២ ឈរនៅលំដាប់ទី ១ ។ ជុំវិញករណីនេះ លោកស្រីHuaChunying អ្នកនាំពាក្យក្រសួងការទេសចិនបានថ្លែងនៅក្រុងប៉េកាំងកាលពីថ្ងៃទី ៨ ខែធ្នូថា រដ្ឋាភិបាលចិនមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងចំពោះការនាំចេញសព្វាវុធទៅតាមគោលនយោបាយនិងច្បាប់នៃការនាំចេញសព្វាវុធរបស់ប្រទេសខ្លួនព្រមទាំងកាតព្វកិច្ចអន្តរជាតិដែលខ្លួនទទួលរ៉ាប់រ៉ង់ ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួន ៣ នៃការនាំចេញសព្វាវុធ ពោលគឺទី ១ ផ្តល់ជំនួយដល់ប្រទេសទទួលសព្វាវុធក្នុងការការពារជាតិយ៉ាងត្រឹមត្រូវ ។ ទី ២ មិនប៉ះពាល់ដល់សន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់មានពាក់ព័ន្ធនិងពិភពលោក ។ ទី ៣ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសទទួលសព្វាវុធ ។ ជាពិសេស ប្រទេសចិនមិនលក់សព្វាវុធទៅឱ្យតួអង្គមិនមែនរដ្ឋទេ នេះជាការខុសគ្នាជាឫសគល់បើប្រៀបធៀបនឹងទង្វើរបស់សហរដ្ឋអាមេរិក ។
អ្នកបកប្រែ:Li Qingli