ស្ថានកុងស៊ុលវៀតណាមប្រចាំនៅគុនមីញធ្វើការផ្សាយផ្ទាល់ក្នុងការផ្សព្វផ្សាយផលិតផលវៀតណាម

2020-12-16 17:39:05 |ប្រភព:yunnangateway

នារសៀលថ្ងៃទី១២ខែធ្នូព្រឹត្តិការណ៍ផ្សាយផ្ទាល់ដោយអគ្គកុងស៊ុលលើកដំបូងរបស់ពិព័រណ៍តាមអន​ឡាញ“ពិព័រណ៍ចិន-អាស៊ីខាងត្បូងមិនបញ្ចប់”ត្រូវបានធ្វើឡើង។ក្នុងស្តង់ពិព័រណ៍វៀតណាមនៃពិព័រណ៍លើកនេះដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិគុនមីញ  ស្ថានកុងស៊ុលប្រទេសវៀតណាមប្រចាំនៅទីក្រុងគុនមីញបានផ្សព្វផ្សាយមុខម្ហូបវៀតណាមតាមរយៈការផ្សាយផ្ទាល់។នៅក្នុងការផ្សាយផ្ទាល់នេះ  បានផ្សព្វផ្សាយប្រភេទផលិតផលចំនួន២៧ដែលមកពីក្រុមហ៊ុនចំនួន១៨នៅវៀតណាម។

លោកកុងស៊ុលនៃស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងគុនមីញបានមានប្រសាសន៍ថាការតាំងពិព័រណ៍អនឡាញនេះបានផ្តល់វេទិកាដ៏ល្អសម្រាប់ប្រទេសនានា  ក្រុមហ៊ុនអាចស្វែងរកដៃគូសហប្រតិបត្តិការក្នុងឱកាសនេះ។នេះពិតជាមានអត្ថន័យណាស់សម្រាប់ប្រទេសវៀតណាមនិងចិន ជាពិសេសការអភិវឌ្ឍពាណិជ្ជកម្មរវាងប្រទេសវៀតណាមនិងខេត្តយូណាន៕

អ្នកសារព័ត៌មាន៖ Cao Yunbo

អ្នកបកប្រែ៖ លីហ្សា