ប្រទេសចិនគ្រោងនឹងចាត់ទុកផ្លូវដែករវាងទីក្រុងក្នុងតំបន់ធំ៣ជាវិស្វកម្មសំខានៗដែលដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤

2020-12-17 18:03:29 |ប្រភព:CRI

ថ្ងៃ​ទី​១៦​ខែ​ធ្នូ លោកស្រីMengWeiអ្នក​នាំ​ពាក្យ​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​កំណែ​ទម្រង់​និង​អភិវឌ្ឍន៍​ចិន​បាន​ថ្លែងថា គណៈកម្មាធិការ​ជាតិ​កំណែ​ទម្រង់​និង​អភិវឌ្ឍន៍​ចិនគ្រោង​នឹង​ចាត់ទុក​ផ្លូវ​ដែក​រវាងទីក្រុង​ក្នុង​តំបន់ធំ​៣​ពោល​គឺ​តំបន់​ប៉េកាំង ធានជីង​និង​ហឺប៉ី តំបន់​ដីសណ្តរទន្លេ​យ៉ងសេនិងមហា​តំបន់​ឈូង​សមុទ្រ​ក្វាងតុង ហុងកុង​និង​ម៉ាកាវ​ព្រម​និង​ផ្លូវ​ដែកតាម​ទីក្រុងជា​វិស្វកម្ម​សំខានៗដែល​ដាក់​បញ្ចូល​ក្នុង​ផែនការ​អភិវឌ្ឍន៍​ជាតិ​៥ឆ្នាំ​ទី​១៤ ដើម្បី​ជំរុញ​កិច្ច​កសាង​ទាំង​មូល។

លោកស្រីMengWeiបាន​ថ្លែង​ថា ក្នុង​អំឡុង​ពេលផែនការ​អភិវឌ្ឍន៍​ជាតិ​៥ឆ្នាំ​ទី​១៤ ក្នុង​តំបន់​ធំ​ទាំង​៣នេះ​នឹង​សាងសង់​ជា​ថ្មី​នូវ​ផ្លូវ​ដែករវាង​ទីក្រុង​និង​ផ្លូវ​ដែក​តាម​ទីក្រុង​មាន​ប្រវែង​សរុប​ប្រហែល១ម៉ឺន​គីឡូម៉ែត្រ

 

អ្នកបកប្រែ:Zheng Lei