ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មឌីជីថលរបស់ប្រទេសចិនបានវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ជាពិសេសក្នុងអំឡុងពេលផ្ទុះជំងឺឆ្លងនៅឆ្នាំនេះ សេដ្ឋកិច្ចឌីជីថល ដូចជា ការិយាល័យតាមអនឡាញ ការព្យាបាលរោគពីរយៈចម្ងាយឆ្ងាយនិងការអប់រំតាមអនឡាញបានវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សដែលបណ្តាលឱ្យមានការផ្សាយទូលាយជាបណ្តើរៗនូវគម្រោងដោះស្រាយបច្ចេកវិទ្យាផែ្នកឌីជីថលនិងពាណិជ្ជកម្មឌីជីថល ប្រការទាំងនេះបានបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច ព្រមពេលជាមួយគ្នានេះ ក៏បានកែប្រែទម្លាប់ការចំណាយរបស់ប្រជាជនចិនផងដែរ។
លោក វ៉ាងប៊ីណាន អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានថែ្លងថា ក្រសួងពាណិជ្ជកម្មនឹងបញ្ជាក់បន្ថែមទៀតនូវទិសដៅអភិវឌ្ឍន៍នៃពាណិជ្ជកម្មឌីជីថលរបស់ចិន លើកឡើងនូវយុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថលនិងវិធានការការងារដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ចិន ក៏ដូចជាបង្កើតយ៉ាងសកម្មនូវបរិយាកាសអភិបាលកិច្ចដែលមានអំណោយផលដល់ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលនិងជំរុញការកកើតជាគម្រោងចិនស្តីពីពាណិជ្ជកម្មឌីជីថលផងដែរ៕
អ្នកបកប្រែ:Wei Wei