លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារជូនពរចំពោះភារកិច្ចយានអវកាសវាស់ស្ទង់ChangE-5នៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទទទួលបានជោគជ័យដោយគាប់ប្រសើរ

2020-12-17 18:06:22 |ប្រភព:CRI

វេលា​ម៉ោង​១និង​៥៩នាទី​ថ្ងៃ​ទី​១៧​ខែ​ធ្នូ ឧបករណ៍ត្រឡប់​មកវិញ​នៃ​យាន​អវកាស​វាស់​ស្ទង់​ChangE-5ដែល​ផ្ទុក​សំណាក​នៃ​ភព​ព្រះ​ចន្ទបាន​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ​ស្រុក​Siziwangនៃ​ភូមិភាគ​ម៉ុងហ្គោលីខាង​ក្នុងដែល​ជា​តំបន់​កំណត់​ទុក​ជា​មុន ភារកិច្ច​យានអវ​កាស​វាស់​ស្ទង់​ChangE-5​នៃ​វិស្វកម្ម​ស្ទង់រុករកភពព្រះចន្ទ​ទទួល​បាន​ជោគ​ជ័យ​ដោយ​គាប់​ប្រសើរ។ លោក​ស៊ីជីនភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ប្រធាន​រដ្ឋ​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​ផ្ញើ​សារ​ដើម្បី​ជូនពរ​យ៉ាង​កក់ក្តៅ​និង​សួរ​សុខទុក្ខ​យ៉ាង​ស្មោះចំពោះ​បញ្ជាការដ្ឋាន​វិស្វកម្ម​ស្ទង់រុករកភពព្រះចន្ទនិង​បុគ្គលិក​ទាំង​អស់​ដែល​ចូល​រួម​ភារកិច្ច​យានអវ​កាស​វាស់​ស្ទង់​ChangE-5។

ថ្លែង​ក្នុង​សារ​ជូនពរ លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​វិស្វកម្ម​អវកាស​ជា​ប្រព័ន្ធដែល​មាន​កម្រិត​ស្មុគស្មាញ​ខ្ពស់​បំផុត​និង​ភាព​ពិបាក​ខាង​បច្ចេកវិទ្យា​ខ្លាំង​បំផុត​នៃ​ប្រទេស​ចិន ភារកិច្ច​យានអវ​កាស​វាស់​ស្ទង់​ChangE-5​បាន​សម្រេច​ជា​លើក​ដំបូង​នូវ​ការ​ប្រមូល​យក​សំណាក​នៅ​ភព​ផ្កាយ​ក្រៅ​ពី​ភព​ផែនដី​ហើយ​ត្រឡប់​មកវិញ។នេះ​គឺ​ជា​សមិទ្ធ​ផល​ដ៏​សំខាន់​មួយ​ទៀត​របស់ប្រទេស​ចិនដោយ​សារ​បាន​ពង្រីក​ឧត្តមភាពខាង​ប្រព័ន្ធ​នៅ​ទូទាំង​ប្រទេស​បែបថ្មី ដែល​ជា​សញ្ញា​កត់​សម្គាល់ថា អវកាស​ចិន​បាន​បោះ​ជំហាន​ធំ​ទៅ​មុខ ព្រម​ទាំង​នឹង​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​ការ​យល់ដឹង​ផ្នែក​វិទ្យាសាស្រ្ត​របស់​មនុស្ស​ជាតិ​ចំពោះ​មូលហេតុ​កំណើត​ភពព្រះចន្ទនិង​ប្រវត្តិសាស្រ្ត​វិវឌ្ឍន៍នៃ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ផង​ដែរ៕

 

អ្នកបកប្រែ:Zheng Lei