នាពេលថ្មីៗកន្លងទៅនេះ លោកស៊ីជីនភីង ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចុះហត្ថលេខាលើបទបញ្ជា ឱ្យដាក់ចេញចេញ«លក្ខន្តិកៈការអប់រំវិជ្ជាជីវៈយោធា (សាកល្បង)» នឹងចាប់អនុវត្តពីថ្ងៃទី១ខែមករាឆ្នាំ២០២១តទៅ។
«លក្ខន្តិកៈ»នេះ អនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតពង្រឹងកងទ័ពឱ្យខ្លាំងក្លា របស់លោកស៊ីជីនភីង ដើម្បីបណ្តុះបណ្តាលធនធានមនុស្សផ្នែកយោធាបែបថ្មី ប្រកាន់ខ្ជាប់នូវទិសដៅគោលនយោបាយត្រឹមត្រូវនិងកែលម្អប្រព័ន្ធអប់រំវិជ្ជាជីវៈយោធា។
«លក្ខន្តិកៈ»នេះ រួមមាន៨ជំពូក ចែកជា៤៣មាត្រា បានធ្វើឱ្យមានបទដ្ឋានជាប្រព័ន្ធនូវភារកិច្ចអប់រំ ការគ្រប់គ្រងការសិក្សា ការគាំទ្រនិងការធានា ការលើកទឹកចិត្តនិងការត្រួតពិនិត្យ៕
អ្នកបកប្រែ:Kong Siqi