ការអភិវឌ្ឍផ្នែកគមនាគមន៍របស់ប្រទេសចិនទទួលបានសមិទ្ធផលយ៉ាងល្អប្រសើរដោយជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកលើវិស័យជាច្រើន

2020-12-23 16:22:24 |ប្រភព:yunnangateway

ថ្ងៃទី​ ២២ ខែធ្នូ ​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​បាន​ប្រកាស​សៀវភៅស​អំពី​«ការ​អភិវឌ្ឍជា​និរន្តរភាព​នៃ​គមនាគមន៍​ប្រទេស​ចិន​»។​លោក ​Liu Xiaoming ​អនុប្រធាន​ក្រសួង​គមនាគមន៍​និង​ដឹកជញ្ជូន​ប្រទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទ្រង់ទ្រាយ​និង​គុណភាព​នៃ​​បណ្តាញ​គមនាគមន៍​ចម្រុះ​របស់​ប្រទេស​ចិន​បាន​សម្រេច​ការ​លោត​ផ្លោះ​ផ្តល់​​សេវាកម្ម​និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ស្ថិរភាព​ ​​រឹង​មាំ​និង​ឆាប់រហ័ស​។

លោក​LiuXiaoming​បាន​លើកឡើង​ថា​ ​គិតរហូត​ដល់​ចុង​ឆ្នាំ​២០១៩ ​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ដែក​ទូទាំង​ប្រទេស​ចិន​មាន​ចម្ងាយ​១សែន​៣ម៉ឺន​៩ពាន់​គីឡូម៉ែត្រ​ ​ក្នុង​នោះ ​ផ្លូវដែក​ល្បឿន​លឿន​លើស​ពី​៣ម៉ឺន​៥​ពាន់​គីឡូម៉ែត្រ ​ស្ថិត​ក្នុង​លំដាប់ទី​១​លើ​ពិភពលោក​។​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ថ្នល់​គឺ​មាន​ចម្ងាយ​៥លាន​១ម៉ឺន​៣ពាន់​គីឡូម៉ែត្រ​ ​ក្នុង​នោះ ​ផ្លូវ​ល្បឿន​លឿន​​ត្រូវ​ជា​១សែន៥ម៉ឺន​គីឡូម៉ែត្រ ស្ថិត​ក្នុង​លំដាប់ទី​១​លើ​ពិភពលោក​។​កំពង់ផែ​ចត​នាវា​មាន​ចំនួន​២ម៉ឺន​៣ពាន់​កន្លែង​ ការ​ដឹកជញ្ជូន​តាម​​ផ្លូវទឹក​មាន​ចម្ងាយ​១សែន​២ម៉ឺន​៧ពាន់​គីឡូម៉ែត្រ​ ក៏​ស្ថិត​ក្នុង​លំដាប់ទី​១​លើ​ពិភពលោក​ដែរ៕

 

អ្នកបកប្រែ:Liu Yan