ថ្ងៃទី២២ខែធ្នូ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា កិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុន កូរ៉េខាងត្បូងគឺជាចំណែកដ៏សំខាន់និងជាប្រភពនៃកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ហើយរីករាយរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធប្រទេសកូរ៉េខាងត្បូងនិងជប៉ុន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការចិន ជប៉ុន កូរ៉េខាងត្បូងឱ្យទទួលបានការវិវឌ្ឍរីកចម្រើនថ្មីឥតឈប់ឈរបញ្ចូលកម្លាំងចលករថ្មីសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ និងរួមចំណែកថ្មីសម្រាប់សន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក។
នាពេលថ្មីៗនេះ ប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបានរួមគ្នាប្រកាស នូវឈ្មោះទីក្រុងជាប់ជា“ ទីក្រុងវប្បធម៌នៃអាស៊ីបូព៌ា”ប្រចាំឆ្នាំ ២០២១ រួមមានទីក្រុង Shaoxing និង Dunhuang នៅប្រទេសចិន ទីក្រុងKitakyushu នៅប្រទេសជប៉ុននិងទីក្រុង Suncheon-siនៅប្រទេសកូរ៉េខាងត្បូង។ នេះគឺជាគម្រោងសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌នៃប្រទេសទាំងបី៕
អ្នកបកប្រែ:Kong Siqi