នៅថ្ងៃទី ២២ ខែធ្នូ អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រសួងអប់រំប្រទេសចិនថា បច្ចុប្បន្ន មានប្រទេសចំនួន ៧០ លើពិភពលោកបានយកភាសាចិនដាក់បញ្ចូលក្នុងប្រព័ន្ធអប់រំជាតិរបស់ពួកគេហើយមានប្រជាជនប្រមាណ ២៥ លាននាក់នៅក្រៅប្រទេសចិនដែលកំពុងរៀនភាសាចិន។
សូមបញ្ជាក់ថា ចំនួនមនុស្សទូទាំងពិភពលោកដែលចូលរួមការតេស្តអំពីសមត្ថភាពភាសាចិនដូចជា HSK (តេស្តជំនាញចិន) និង YCT (តេស្តភាសាចិនសម្រាប់សាលាបឋមសិក្សានិងអនុវិទ្យាល័យ) បានឈានឡើងដល់៤០ លាននាក់ក្នុងអំឡុងពេល "ផែនការ ៥ ឆ្នាំលើកទី ១៣"។
គិតដល់ចុងឆ្នាំនេះប្រទេសចិនមានគម្រោងនិងស្ថាប័នអប់រំដែលសហប្រតិបត្តិការដោយប្រទេសចិន-បរទេសសរុបចំនួន ២៣៣២ ក្នុងនោះ គម្រោងនិងស្ថាប័នអប់រំមានបរិញ្ញាបត្រឬខ្ពស់ជាងនេះមានចំនួន១២៣០។ បច្ចុប្បន្ននេះ សិស្សចំនួនជាង ៣០ ម៉ឺននាក់កំពុងសិក្សាក្នុងសាលាចិនដែលសហប្រតិបត្តិការរៀបចំដោយប្រទេសចិន-បរទេស។
នៅឆ្នាំ ២០១៩សិស្សបន្តការសិក្សាមកពីប្រទេសតាមបណ្តោយ“ ខ្សែក្រវ៉ាត់និងផ្លូវ” ដែលសិក្សានៅប្រទេសចិនឈានដល់ ៥៤.១% ។ ក្នុងឆ្នាំដដែលនេះសមាមាត្រសិស្សបន្តការសិក្សាកំពុងសិក្សានៅប្រទេសចិនឈានដល់ ៥៤.៦% ដែលកើនឡើង ៧ %លើសឆ្នាំ ២០១៦ ៕
អ្នកសារព័ត៌មាន៖Ma Haiyan
អ្នកបកប្រែ៖ លីហ្សា