ការដាំផ្លែស្ត្រប៊ឺរីតាមស្រុកនៅខេត្តយូណានជួយពន្លឿនឧស្សាហកម្មនៅជនបទ

2021-01-18 17:31:52 |ប្រភព:yunnangateway

នេះជាកសិដ្ឋានដាំផ្លែស្ត្រប៊ឺរីដែលស្ថិតនៅឃុំដាយពូ ស្រុកហុយហ្សឺ  ខេត្តយូណាន (ថតដោយយន្តហោះដ្រូននៅថ្ងៃទី ១៥ ខែមករា) ។

ស្រុក ហុយហ្សឺ ស្ថិតនៅក្នុងតំបន់កំពូលភ្នំអ៊ូមឹងនៅពាយព្យខេត្តយូណានដែលជាតំបន់នីវ៉ូទឹកសមុទ្រខ្ពស់និងរងាដែលសមស្របសម្រាប់ការលូតលាស់របស់ផ្លែស្ត្រប៊ឺរី។  ចាប់តាំងពីការដាំផ្លែស្ត្រប៊ឺរីត្រូវបាននាំមកនៅឆ្នាំ ២០១៣ ការដាំផ្លែស្ត្រប៊ឺរីបានរីកចម្រើនយ៉ាងឆាប់រហ័ស។

នៅឆ្នាំ ២០២០ ផ្លែស្ត្រប៊ឺរីក្នុងស្រុកហុយហ្សឺប្រហែលដាំបាន៣៣៣៣ហិកតា  ឥឡូវនេះមានសហគ្រាសកែច្នៃមូលដ្ឋានលើផ្លែស្ត្រប៊ឺរីជាង ២០ ក្រុមហ៊ុន ។ ការដាំស្ត្រប៊ឺរីជំរុញការអភិវឌ្ឍផ្នែគសេវាកម្មនៅនឹងកន្លែង ធ្វើឱ្យកម្លាំងពលកម្មក្នុងភូមិ​អាចចូលធ្វើការនៅក្បែរផ្ទះ  ដែលមិនត្រឹមតែជួយប្រជាជនឱ្យរួចផុតពីភាពក្រីក្រនិងបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេថែមទាំងជួយពន្លឿនឧស្សាហកម្មនៅជនបទ៕

អ្នកសារព័ត៌មាន៖Jiang Wenyao

អ្នកបកប្រែ៖ លីហ្សា