ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ចិនឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ

2021-08-18 18:27:21 |ប្រភព:xinhua

 ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ចិន

  ថ្មីៗនេះ ពហុកីឡដ្ឋានដែលជាជំនួយរបស់ប្រទេសចិន និងទទួលសាងសង់ដោយក្រុមហ៊ុនChina State Construction Engineering  ឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ។  ពហុកីឡដ្ឋានស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដែលប្រមូលផ្គុំនូវលក្ខណៈពិសេសតាមប្រពៃណីខ្មែរ ដូចជាជាយកម្ពស់ ៩៩ ម៉ែត្រដែលមានរូបរាងដូច”ដៃសំពះ” តាមអគារប្រពៃណីខ្មែរជាដើម បើមើលពីអាកាស ពហុកីឡដ្ឋានមានរាងដូចនឹងនាវាដ៏ធំមួយ។

  គម្រោងខាងលើនេះមានផ្ទៃដីទំហំប្រមាណ១៦.២២ហិកតា ទំហំសំណង់ប្រហែល៨.២៤ម៉ឺនម៉ែតការ៉េ គឺជាពហុកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់៦ម៉ឺននាក់។

  ពហុកីឡដ្ឋានខាងលើនេះអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនិងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ ព្រមទាំងអាចរៀបចំពិធីថ្នាក់ជាតិក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។ ពហុកីឡដ្ឋានជាតិមរតកតេជោនឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខនេះផងដែរ។

  នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុតដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ននេះ ក៏ជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់និងផ្លូវ”រវាងចិននិងកម្ពុជាផងដែរ៕