ភូមិគូសេនទីក្រុងដាលីខេត្តយូណានមានទេសភាពដ៏ស្រស់ស្អាត

2021-01-07 14:55:51 |ប្រភព:yunnangateway

ភូមិគូសេននៃទីក្រុងដាលីខេត្តយូណានស្ថិតនៅភាគនិរតីនៃប្រទេសចិន  ជាភូមិប្រពៃណីជនជាតិបៃនៅក្បែរបឹងអឺហៃដែលមានប្រវត្តិសាស្ត្រជាងមួយពាន់ឆ្នាំ  ទីនេះមានទេសភាពស្រស់ស្អាត  ប្រជាជនមានទឹកចិត្តស្មោះត្រង់។ ប៉ុន្មានឆ្នាំកន្លងមក ភូមិគូសេនយកចិត្តទុកដាក់គ្រប់គ្រងបរិស្ថានអេកូឡូស៊ី  និងកែសម្រួលស្ថានភាពស្នាក់នៅរបស់ប្រជាជន។

គេហដ្ឋានជនជាតិបៃមានលក្ខណៈពិសេសដូចជា ផ្លូវថ្មីស្រស់ស្អាត ស្ពានបុរាណ ដើមឈើបុរាណ និងឆាកល្ខោនបុរាណដែលត្រូវបានថែរក្សាបានយ៉ាងល្អប្រសើរ និងផ្ទៃមេឃខៀវស្រងាត់ទឹកថ្លាស្អាតបង្កើតជាផ្ទាំងគំនូរដ៏ស្អាតក្រៃលែងមួយ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកលេងកម្សាន្ត៕

អ្នកសារព័ត៌មាន៖ Nian Xinhong Tan Chen

អ្នកបកប្រែ៖ លីហ្សា